កីឡដ្ឋាន AEU សម្ពោធដាក់ឲ្យប្រើប្រាក់ព្រឹកនេះ

នូ មករា October 12, 2017


ភ្នំពេញ៖ កីឡដ្ឋាន AEU Sport Park របស់ក្លឹបបាល់ទាត់អាស៊ីអឺរ៉ុប ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នេះហើយ ដើម្បីបើកទ្វារទទួលការប្រកួតផ្សេងៗ តែមិនទាន់ច្បាស់នឹងមានការប្រកួតក្នុងដី នៃលីគកំពូលកម្ពុជានោះទេ ។
យោងតាមការជូនដំណឹងរបស់ក្លឹប កំពុងឈរលំដាប់បាតតារាង នៃលីគកំពូលកម្ពុជានេះ បានឲ្យដឹងថា ទន្ទឹមនឹងការសម្ពោធទីលានបាល់ទាត់នេះដែរ ថ្នាក់ដឹកនាំក្លឹបក្របខណ្ឌសាកលវិទ្យាល័យមួយនេះ ក៏នឹងរៀបចំពិធីបើកការដ្ឋានសាងសង់កន្លែងអង្គុយទស្សនានៅកីឡដ្ឋាន AEU Sport Park ផងដែរ ។ ម្យ៉ាងវិញទៀត ដើម្បីអបអរសាទរពិធីសម្ពោធទីលានថ្មី និងបើកការដ្ឋានសាងសង់កន្លែងអង្គុយនោះ ក្លឹបបាល់ទាត់អាស៊ីអឺរ៉ុប បានរៀបចំឲ្យមានការប្រកួតមិត្តភាពរវាងក្រុមយុវជន U-17 អាស៊ីអឺរ៉ុប និងក្រុម U-17 ឌ្រីម ហោវស៍ទៀតផង ៕
អត្ថបទ៖ បុត្រា

មតិយោបល់