តើគ្រូ Leo និយាយអ្វីខ្លះពី ច្រឹង ពលដ្ឋ ស្របពេលលោកត្រៀមផ្លាស់ប្ដូរកីឡាករទ្រង់ទ្រាយធំ?

នូ មករា October 12, 2017


ភ្នំពេញ៖ លោក Leonardo Vitorino គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានប្រកាសនឹងធ្វើការផ្លាស់ប្ដូរកីឡាករមួយចំនួនធំ ដោយមិនប្រកាន់ក្មេង ឬចាស់ក៏ដោយ ដើម្បីជំរុញសក្ដានុពលក្រុមគោព្រៃកម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាព ។ ប៉ុន្ដែជាមួយនឹងការប្រកាសផ្លាស់ប្ដូរទ្រង់ទ្រាយធំបែបនេះ លោកបានបង្ហើបថា ច្រឹង ពលរដ្ឋ ក៏មិនទាន់ប្រាកដអាចជាប់ជម្រើសជាតិថ្មីបានដែរ ។
  លោកបានលើកឡើងថា៖ «កីឡាករទាំងអស់ សុទ្ធតែមានឱកាសជាប់ជម្រើសជាតិ ប៉ុន្ដែការប្រកួតលើកក្រោយ ខ្ញុំនឹងមានការផ្លាស់ប្ដូរក្រុមឡើងវិញ ដោយមិនខ្វល់ជាចាស់ ឬក្មេងទេ សំខាន់គឺខ្ញុំត្រូវការកីឡាករច្រើន…។ រីឯ ច្រឹង ពលរដ្ឋ គឺគាត់ត្រូវការផ្លាស់ប្ដូរគំនិត និងឥរិយាបថរបស់ខ្លួន ពិសេសទាំងវិន័យក្នុងក្លឹប ព្រោះក្រុមជម្រើសជាតិមានច្បាប់ត្រឹមត្រូវ ដែលក្រុមការងារទាំងអស់ ត្រូវគោរព និងអនុវត្ត ។ ចឹងការលេងឲ្យជម្រើសជាតិ មិនមែនទាល់តែបានអាវលេខខ្លួនស្រលាញ់បានលេងទេ ព្រោះខ្ញុំចង់ឲ្យកីឡាករមានមោទកភាព បន្ទាប់ពីទទួលបានការពាក់អាវជម្រើសជាតិ» ។
 
យ៉ាងណាក៏ដោយ ចំពោះការកោះហៅ ច្រឹង ពលរដ្ឋ ឲ្យចូលរួមប្រមូលផ្ដុំហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិកម្ពុជាវិញ ឬក៏អត់គឺនៅមិនទាន់ដឹងច្បាស់នោះទេ ។ នេះបើតាមការបញ្ជាក់របស់លោក Leonardo Vitorino ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់