តើឱម៉ាល់ ឬ កំចាយមា នឹងគ្រងជើងឯកពាន Futsal ជាតិចុងសប្ដាហ៍នេះ?

នូ មករា October 11, 2017


ភ្នំពេញ៖ ការប្រកួតកីឡាបាល់ទាត់ក្នុងសាលជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៧ បានរកឃើញក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រហើយ គឺមានក្រុមយុវជនឱម៉ាល់ និងក្រុមស.ស.យ.ក ស្រុកកំចាយមា ដែលនឹងត្រូវជួបគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី១៤ ខែតុលានេះ ។ ចាំមើលតើឱម៉ាល់ ឬកំចាយមា ត្រូវគ្រងតំណែងជើងឯកលីគ Futsal ថ្នាក់ជាតិលើកដំបូងនេះ?

គួរបញ្ជាក់ថា កាលពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមខ្លាំងទាំងពីរខាងលើ សុទ្ធតែយកឈ្នះលើគូប្រជែងយ៉ាងចាស់ដៃរៀងៗខ្លួន ក្នុងនោះក្រុមស.ស.យ.ក ស្រុកកំចាយមា បានបំបាក់ក្រុមអាណាចក្របៃតង ១១-២ ខណៈក្រុមឱម៉ាល់ បានយកឈ្នះក្រុមយុវជនឆន្ទៈកីឡា ដោយលទ្ធផល ៦-៣ ។ ចំពោះជំនួបវគ្គផ្ដាច់ព្រ័ត្រ រវាងក្រុមទាំងពីរ នឹងត្រូវជួបធ្វើឡើងនៅទីលាន The Blue ថ្ងៃសៅរ៍នេះ វេលាម៉ោង ៦៖៤០នាទីល្ងាច ។

ប៉ុន្ដែមុនឈានដល់ការប្រកួតដណ្ដើមជើងឯកខាងលើ ក្រុមឆន្ទៈកីឡា និងក្រុមអាណាចក្របៃតង ក៏ត្រូវជួបគ្នា ដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ៣ នៅថ្ងៃជាមួយគ្នានោះដែរ ។ នេះបើយោងតាមសេចក្ដីសម្រេចកំណត់កាលបរិច្ឆេទប្រកួតរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលចុះហត្ថលេខាដោយអគ្គលេខាធិការស្ដីទីលោក ម៉ៃ តុលា ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត