គោព្រៃកម្ពុជា នឹងមកដល់ភ្នំពេញរសៀលនេះក្រោយចាញ់ទក់សាច់យប់មិញ

នូ មករា October 11, 2017


ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងហោះមកដល់មាតុភូមិខ្លួនវិញ នៅវេលាម៉ោង ១៖១៥នាទីរសៀលនេះ បន្ទាប់ពីប្រកួតចាញ់ក្រុមម្ចាស់ផ្ទះវៀតណាម ៥-០ យ៉ាងចាស់ដៃ ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 កាលពីយប់មិញ ។ នេះបើតាមការឲ្យដឹងពីលោក ចាន់ មិថុនា មន្ដ្រីព័ត៌មានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។
គួរបញ្ជាក់ថា ការបរាជ័យយប់មិញ បានធ្វើឲ្យក្រុមគោព្រៃកម្ពុជា ខើចឱកាសស្វែងរកកៅអីវគ្គបន្ដ បន្ទាប់ពីបញ្ចប់ការប្រកួត ៤លើកក្នុងពូល C ឈ្នះ១ និងចាញ់ ៣ រកបាន ៣ពិន្ទុ ។ ដោយឡែកក្រុមវៀតណាមវិញ ពេលនេះពួកគេបានតាមទាន់ក្រុមកំពូលតារាងហ្សកដានីហើយ ដោយមាន ៨ពិន្ទុស្មើគ្នា ជាមួយលទ្ធផល ៤ប្រកួតឈ្នះ២ និងស្មើ ២ ដូចគ្នា ៕
អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត