កម្ពុជា ចាញ់ វៀតណាមស្ពឹកមុខ ៥-០ នៃពាន AFC Cup 2019

នូ មករា October 10, 2017


ភ្នំពេញ៖ ការប្រកួតជម្រុះពានរង្វាន់ AFC Asian Cup 2017 ពូលC ជើងទី២ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិវៀតណាម បានបញ្ចប់ហើយ ដោយជ័យជម្នះបានទៅក្រុមម្ចាស់ផ្ទះវៀតណាម ក្រោយលត់ក្រុមភ្ញៀវគោព្រៃកម្ពុជា ៥-០ មុននេះបន្ដិច នៅកីឡដ្ឋាន My Dinh នាទីក្រុងហាណូយ ប្រទេសវៀតណាម គ្រាដែលជើងទី១ ចាញ់លើទឹកដីត្រឹម ២-១ ប៉ុណ្ណោះ ។ នេះគឺជាការបរាជ័យលើកទី៣ ក្នុងចំណោម ៤ប្រកួតរបស់ក្រុមរហស្សនាមគោព្រៃកម្ពុជា។

ការបន្ដរបូត ៣ពិន្ទុលើកនេះ បានធ្វើឲ្យកម្ពុជា ស្ទើរតែបាត់បង់ឱកាសស្វែងរកកៅអីវគ្គបន្ដទៅហើយ ព្រោះពេលនេះ កម្ពុជាទើបរកបាន ៣ពិន្ទុប៉ុណ្ណោះ ខណៈសល់ ២ប្រកួតក្នុងដៃ ។ រីឯវៀតណាម បានបន្ដឈរលេខ៣ និងមាន ៨ពិន្ទុស្មើក្រុមឈរកំពូលតារាង គឺក្រុមជម្រើសជាតិហ្សកដានីដែរ បន្ទាប់ពីហ្សកដានី ប្រកួតស្មើអាហ្វហ្គានីស្ថាន ៣-៣ កាលពីល្ងាចមិញ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត