ក្រុម U-19 ចាប់ផ្តើមប្រមូលផ្តុំហ្វឹកហាត់នៅសាលាបាទី ខណៈវគ្គជម្រុះ AFC U-19 កាន់តែខិតជិតដល់

នូ មករា October 11, 2017


ភ្នំពេញ៖ ក្រុមបាល់ទាត់យុវជនអាយុក្រោម ១៩ឆ្នាំជម្រើសជាតិកម្ពុជា បានចាប់ផ្តើមប្រមូលផ្តុំជាផ្លូវការហើយនៅសាលាបាល់ទាត់ជាតិបាទី ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតវគ្គជម្រុះនៃព្រឹត្តិការណ៍ AFC U-19 Championship 2018 ដោយវគ្គជម្រុះពូល G នេះនឹងធ្វើឡើងនៅរាជធានីភ្នំពេញតែម្តង ។ គួររំលឹកដែរថា ក្រុមគោព្រៃជំទង់កម្ពុជាដែលស្ថិតក្រោមការដឹកនាំរបស់លោកគ្រូបង្វឹកជនជាតិជប៉ុន Inoue Kazunori  ទើបតែទទួលបរាជ័យនៅក្នុងជំនួបមិត្តភាពអន្តរជាតិជាមួយក្រុមយុវជនឥណ្ឌូនេសុីក្នុងលទ្ធផល ២-០ កាលពីថ្ងៃទី៤ ខែតុលា កន្លងទៅ ។

សម្រាប់ការប្រមូលផ្តុំនៅក្នុងប្រទេសវិញនឹងធ្វើឡើងចាប់ពីថ្ងៃទី១០ ដល់ទី២០ ខែតុលាខាងមុខ ខណៈដែលការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែតុលាដោយក្រុមកម្ពុជានឹងត្រូវជួបក្រុមយុវជនជម្រើសជាតិចិនក្នុងការប្រកួតបើកឆាកនៅរសៀលថ្ងៃទី២៤ មុននឹងជួបក្រុមមីយ៉ាន់ម៉ា នាថ្ងៃទី២៦ និងជាបន្តទៀតជួបក្រុមហ្វីលីពីននាថ្ងៃទី២៨ ដើម្បីសម្រេចវាសនាឡើងទៅវគ្គបន្ត ៕

អត្ថបទ៖ មករា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត