លោក Leonardo ចាត់ទុកការតតាំងជាមួយវៀតណាមយប់នេះជាជំនួបផ្ដាច់ព្រ័ត្ររបស់កម្ពុជានៅ AFC Cup 2019

នូ មករា October 10, 2017


ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបប្រកួតជាមួយក្រុមម្ចាស់ផ្ទះវៀតណាម នាវេលាម៉ោង ៧យប់នេះ នៅក្នុងជំនួបជើងទី២ នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 ពូល C ដែលជាការប្រកួតដ៏សំខាន់ ដើម្បីកំណត់ពីជោគវាសនាក្រុមទាំងពីរក្នុងបេសកកម្មប្រកួតជម្រុះពានរង្វាន់បាល់ទាត់ប្រចាំទ្វីបអាស៊ីនេះ ។
បច្ចុប្បន្នក្រុមជម្រើសជាតិវៀតណាម កំពុងឈរលេខរៀងទី២ លើក្រុមគោព្រៃកម្ពុជាមួយលេខបន្ទាប់ពីបញ្ចប់ការប្រកួត ៣លើកឈ្នះ១ និងស្មើ ២ រកបានមាន ៥ពិន្ទុ គ្រាដែលកម្ពុជា ទើបរកបាន ៣ពិន្ទុប៉ុណ្ណោះ ហើយក្រុមទាំងពីរ សុទ្ធតែនៅសល់ ៣ប្រកួតរៀងៗខ្លួន បូកទាំងការប្រកួតយប់នេះ ។ ដូច្នេះការប្រកួតយប់នេះ ក្រុមដឹកនាំដោយលោក Leonardo គឺត្រូវការឈ្នះដាច់ខាត ទើបមានសង្ឃឹមដណ្ដើមកៅអីវគ្គបន្ដ ។
លោក Leonardo បានចាត់ទុកការជួបតតាំងជាមួយវៀតណាមយប់នេះ គឺជាជំនួបវគ្គផ្ដាច់ព្រ័ត្រ ដោយសារកម្ពុជា ទាមទារជ័យជម្នះដើម្បីស្រោចស្រង់ស្ថានការណ៍ឲ្យបានល្អប្រសើរឡើងវិញស្របពេលកម្ពុជាកំពុងចាញ់ប្រៀបវៀតណាម ។ តែបើសិនកម្ពុជាចាញ់ គឺក្រុមគោព្រៃកម្ពុជា នឹងបាត់បង់ឱកាសស្ទើរទាំងស្រុង ក្នុងការប្រជែងកៅអីជុំបន្ដ ។ ប៉ុន្ដែយ៉ាងណាលោករំពឹងយ៉ាងមុតមាំថា កូនក្រុមខ្លួននឹងធ្វើបានល្អ ក្នុងការប្រកួតដ៏សំខាន់នេះ ។
សូមបញ្ជាក់ថា នេះគឺជាប្រកួតទី៤ របស់ក្រុមទាំង ៤ ក្នុងពូល C ប៉ុន្ដែ ៣ប្រកួតរបស់ក្រុមគោព្រៃកម្ពុជាកន្លងមក គឺទទួលបានលទ្ធផលមិនល្អប្រសើរនោះទេ ដោយឈ្នះ១ និងចាញ់ ២ ឈរលេខ៣ មាន ៣ពិន្ទុ ។ រីឯវៀតណាម កំពុងកាន់ ៥ពិន្ទុក្នុងដៃ បន្ទាប់ពីប្រកួតចប់ ៣លើកដូចគ្នា ស្មើ២ និងចាញ់ ១ ។ ហេតុនេះ ការប្រកួតយប់នេះ ក្រុមទាំងពីរសុទ្ធតែត្រូវការឈ្នះរៀងៗខ្លួន ដើម្បីឆ្ពោះទៅដណ្ដើមកៅអីវគ្គបន្ដ ក្នុងពានរង្វាន់ AFC Asian Cup 2019 ៕
អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត