យុវជនមូស្លីមកម្ពុជា ដាក់គោលដៅលេងលីគក្រោយឈ្នះជើងឯករងពានសម្ដេច ហេង សំរិន

នូ មករា October 9, 2017


ភ្នំពេញ៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន លើកទី១ បានរកឃើញក្រុមគ្រងតំណែងជើងឯកហើយដែលលើកពានដោយក្រុមអាណាចក្របៃតងក្រោយយកឈ្នះក្រុមសម្ព័ន្ធយុវជនមូស្លីមកម្ពុជាទាំងប្រផិតប្រផើយ ២-១ នាជំនួបវគ្គផ្ដាច់ព្រ័ត្រលើទីលានពហុកីឡដ្ឋានជាតិកាលពីល្ងាចមិញ ។
ប៉ុន្ដែទោះឈ្នះត្រឹមជើងឯករងក្ដីក៏ក្រុមយុវជនមូស្លីម បានបង្ហើបពីមហិច្ឆតាដ៏ធំមួយ គឺការអភិវឌ្ឍន៍ដើម្បីឈានទៅចូលលេងលីគកំពូលកម្ពុជានាពេលឆាប់ៗខាងមុខ ។
បន្ទាប់ពីបញ្ចប់ការប្រកួតពេញម៉ោង ៩០នាទីដ៏តានតឹងលោក អូស្មាន់ ហាសាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលជាជំហរថ្នាក់ដឹកនាំរបស់ក្រុមសម្ព័ន្ធយុវជនមូស្លីមកម្ពុជាបានលើកឡើងថា លោកពេញចិត្តនឹងលទ្ធផលជើងឯករងនេះព្រោះក្រុមយុវជនមូស្លីមទើបបង្កើតរយៈពេលខ្លីហើយធ្វើបានល្អ ។ តាមរយៈលទ្ធផលនេះ លោកបានប្ដេជ្ញាជំរុញការអភិវឌ្ឍន៍ក្រុមមួយនេះឲ្យកាន់តែរីកចម្រើន ជាពិសេសគឺលោកបានកំណត់ទិសដៅឈានទៅក្រុមអាជីពដើម្បីចូលប្រកួតលីគកំពូលកម្ពុជាតែម្ដង ។
លោក អូស្មាន់ ហាសាន់ បានបញ្ជាក់ថា៖ «តាមពិតបងប្អូនខ្មែរ-មូស្លីមយើងតាំងពីសម័យមុនមកម្ល៉េះគឺបងប្អូនចូលចិត្តវិស័យកីឡាហ្នឹង ហើយខ្ញុំសង្ឃឹមថា នៅថ្ងៃអនាគតប្រហែលជាយុវជនមូស្លីមនឹងអាចមានក្រុមបាល់ទាត់កម្រិតអាជីព…។ តាមខ្ញុំគិតប្រហែលជាមិនយូរប៉ុន្មានទេប្រហែលជាអំឡុង ២ឆ្នាំ ឬ ៣ឆ្នាំខាងមុខ យុវជនមូួស្លីមនឹងកាន់តែរឹងមាំ និងមានបទពិសោធន៍កាន់តែច្រើន ដូច្នេះយើងនឹងធ្វើការជ្រើសរើសពីបណ្ដាខេត្តមកផងដែរដើម្បីបង្កើតជាក្រុមអាជីពមួយតែម្ដង» ។
 គួរបញ្ជាក់ថា ចំពោះលទ្ធផលជារួមនៃពានរង្វាន់បាល់ទាត់មិនអាជីពសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន លើកទី១ គឺក្រុមអាណាចក្របៃតងគ្រងជើងឯក អមដោយប្រាក់រង្វាន់ ២៥លានរៀល, លេខ១ ក្រុមសម្ព័ន្ធយុវជនមុស្លីមកម្ពុជា ទទួលបានប្រាក់រង្វាន់ ២០លានរៀល ខណៈលេខ៣ បានទៅក្រុមពិស្ណុការ ក្រោយផ្ដួលគូប្រកួតដោយលទ្ធផល ៥-០ ដើម្បីទទួលបានប្រាក់រង្វាន់ ១៥លានរៀល ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត