មតិរបស់លោកគ្រូបង្គោល Sam ក្លឹបភ្នំពេញក្រោនមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រខាងមុខ!

លី រិទ្ធី November 19, 2015


លោកគ្រូបង្គោលក្លឹបភ្នំពេញក្រោន Sam Schweingruber បញ្ចេញមតិមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់លីកកំពូលកម្ពុជា មិត្តហ្វូនខេមបូឌានលីក ជើងទី ១ ជាមួយក្លឹនណាហ្គាវើលនៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ៦ ល្ងាច ថ្ងៃអាទិត្យនេះថា៖

“ការប្រកួតវគ្គផ្តាច់ព្រ័ត្រ (មួយប្រកួត ឬ ពីរជើង) ក៏ជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ។ លោកអ្នកអាចឃើញថាពួកយើងល្អកម្រិតណាក្នុងការឈ្នះជើងទី ១ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់យើង ដែលយើងត្រៀមលេងប្រកួតជើងទី ២ ដោយមានទំនុកចិត្ត ហើយនេះក៏នឹងកើតឡើងដូចការប្រកួតជាមួយក្លឹបណាហ្គាវើលផងដែរ ជាការពិតណាស់ក្លឹបទាំងពីរសុទ្ធតែចង់ប្រកួតនៅថ្ងៃអាទិត្យនេះ។ ជាមួយនឹងការលេងពីរជើង ប្រសិនជាប្រកួតដំបូងលេងមិនសូវល្អ នោះអ្នកមានឱកាសម្តងទៀតសម្រាប់ជើងទី ២។ សរុបមក ខ្ញុំគិតថាលេងតែមួយប្រកួតគឺប្រសើរជាង ដែលកីឡាករទាំងអស់អាចបញ្ចេញឲ្យអស់លទ្ធភាព និងផ្តល់ភាពរន្ធត់​និងសប្បាយរីករាយដល់អ្នកគាំទ្រផងដែរ។

យើងឈ្នះការប្រកួតទាំងពីរជើងក្នុងជំនួបជាមួយក្លឹបណាហ្គាវើលក្នុងលីកនារដូវកាលនេះ ប៉ុន្តែការប្រកួតទាំងពីរពិតជាប្រកៀតប្រកិតមែនទែន។ យើងពិតសំណាងដែលមិនបានបាត់បង់ពិន្ទុការប្រកួតនោះ។ ក្លឹបណាហ្គាបង្ហាញតម្រង់ផ្សេងក្នុងការប្រកួតនោះ ដូចនេះយើងចាំមើលថាថ្ងៃអាទិត្យនេះពួកគេនឹងបង្ហាញទម្រង់លេងបែបណា។ យើងក៏ដឹងថាកីឡាករមួយចំនួនបានបង្ហាញពីគុណភាពក្នុងការលេងយ៉ាងល្អ ដូចជាខ្សែប្រយុទ្ធ កីឡាករ Barry ដែលច្បាស់ ការគ្រប់គ្រងបាល់ល្អ និងការស៊ុតជើងឆ្វេងដ៏គ្រោះថ្នាក់របស់កីឡាកររូបនេះ។ ចំណែកឯផ្នែកការពារវិញ ពួកគេរៀបចំបានល្អ ការពាររឹងមាំ​និង មិនងាយឲ្យបង្កើតឱកាសនោះទេ។ ដូចនេះការរកគ្រាប់បាល់សម្រាប់យើងគឺពិតជាមិនស្រួលនោះទេ។ វាជាសំនួរថាតើយើងត្រូវផ្សង និងហ៊ាន ប៉ុណ្ណាក្នុងការរកគ្រប់បាល់ ដោយមិនឲ្យគូររប្រកួតរកគ្រាប់បាល់បាន។ នេះត្រូវពឹងផ្អែកលើកីឡាករសំខាន់ៗរបស់យើង កីឡាករមួយចំនួនបានត្រលប់មកពីក្រុមជម្រើសជាតិវិញ ដើម្បីរៀបចំថាតើងជម្រើស ១១ នាក់ដំបូងរបស់យើងត្រូវរៀបយ៉ាងណា ក្នុងការប្រកួតនេះ។

បើមើលទៅកីឡាកររបស់យើងទាំងអស់អាចនឹងលេងបានក្នុងការប្រកួតនោះ។ យើងសង្ឃឹមថាកីឡាករ កែវ សុខផេង នឹងមិនមានបញ្ហាធ្ងន់បន្ទាប់ពីត្រូវប្តូរចេញក្នុងការប្រកួតក្រុមជម្រើសជាតិ។ កីឡាករផ្សេងទៀតកំពុងតែក្នុងដំណើរការជាសះស្បើញ ដូចជា មករា ដែលត្រលប់មកតម្រង់ដ៏ល្អរបស់រូបគេវិញ។ កីឡាករ សុខងន មិនអាចលេងបាន ៩០ នាទីនោះទេ កាយសម្បទាមិនទាន់គ្រប់គ្រាន់ ​ប៉ុន្តែអាចជួយក្នុងការប្រកួតនេះ។ កីឡាករទាំងអស់ខំប្រឹងក្នុងហ្វឹកហាត់ដូចនេះយើងគ្មានកង្វល់ពីការព្យាកីឡាករនោះទេ។

គ្មានអ្វីគួរឲ្យលាក់បាំង ដែលអ្នកចាំទីជម្រើសទី ១ និង ២ របស់យើងត្រូវបានព្យួរ និងអ្នកចាំទី ២ រូបដែលនៅបានបង្ហាញថាក្នុងការហ្វឹកហាត់នឹងប្រកួតមិត្តភាពថាពួកគេល្អកម្រិតណា។ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខយើងនឹងសម្រេចថាអ្នកណានឹងចាប់ផ្តើមកាប្រកួតរវាង ដានី និង សិលា ដែលសុទ្ធល្អដូចគ្នា។

គ្មានអ្វីគួរឲ្យលាក់បាំង ដែលអ្នកចាំទីជម្រើសទី ១ និង ២ របស់យើងត្រូវបានព្យួរ និងអ្នកចាំទី ២ រូបដែលនៅបានបង្ហាញថាក្នុងការហ្វឹកហាត់នឹងប្រកួតមិត្តភាពថាពួកគេល្អកម្រិតណា។ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខយើងនឹងសម្រេចថាអ្នកណានឹងចាប់ផ្តើមកាប្រកួតរវាង ដានី និង សិលា ដែលសុទ្ធល្អដូចគ្នា។

បន្ទាប់ពីយើងបានព្យួរកីឡាករ ៧ រូប យើងពិតមានភាពខ្វះខាតខ្លះ។ ប្រសិនបើអ្វីៗដំណើរការទៅដូចអ្វីគ្រោងទុកនោះ កីឡាករដែលត្រលប់មកពីជម្រើសជាតិនោះនឹងចាប់ផ្តើមការប្រកួតនៅថ្ងៃអាទិត្យនេះ។ យើងធ្វើបានល្អក្នុងការប្រកួតមិត្តភាពជាមួយក្លឹបបឹងកេត ប៉ុន្តែយើងនឹងមិនមើលស្រាលលទ្ធផលរបស់យើងនោះទេ។ យើងបានបង្ហាញថាទម្រង់លេងល្អនិងតាំងចិត្តថាឈ្នះ ប៉ុន្តែការប្រកួតនោះមិនមែនជាអ្វីដែលយើងនឹងលេងជាមួយក្លឹបណាហ្គានោះទេ។ ការប្រកួតជាមួយក្លឹបណាហ្គាគឺខុសប្លែកគ្នាទាំងស្រុង។ ចំណុចល្អគឺតំបន់ការពាររបស់យើងធ្វើការ និងបញ្ចេញអស់សមត្ថភាព ១០០% ដែលជាចំណុចល្អ។ ប៉ុន្តែយើងនឹងមិនមាន​ឱកាសដូចគ្នាក្នុងការប្រកួតជាមួយក្លឹណាហ្គានោះទេ។”

12219394_10153156929125264_1080247433735188533_n

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ PPCFC

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត