បឹងកេត ណាត់ Cam-Tiger កម្ដៅសាច់ដុំ ក្រោយចាញ់ក្រោនស្ពឹកមុខ

នូ មករា October 6, 2017


ភ្នំពេញ៖ បន្ទាប់ពីបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ២-០ ក្នុងជំនួបមិត្តភាពកាលពីចុងសប្ដាហ៍មុន ក្រុមការពារតំណែងជើងឯកលីគកំពូលកម្ពុជា បឹងកេតអែហ្វស៊ី បានណាត់ក្រុម Cambodian Tiger ប្រកួតកម្ដៅសាច់ដុំវិញម្ដង នៅថ្ងៃទី០៧ ខែតុលាស្អែកនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ ។
នេះគឺជាការប្រកួតសាកថ្វីជើងរបស់ក្រុមលំដាប់ Top-6 ទាំងពីរ ដែលត្រូវប្រឈរមុខជាមួយក្រុមខ្លាំងៗរៀងខ្លួន នៅថ្ងៃបន្ដការប្រកួតលីគកំពូលកម្ពុជា សប្ដាហ៍ទី១៧ នាថ្ងៃទី១៤ ខែតុលាសប្ដាហ៍ក្រោយ ពោលគឺក្រុមបឹងកេត ត្រូវជួបក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង ខណៈក្រុម Cambodian Tiger ជួបក្រុមក្រសួងការពារជាតិ ដែលសុទ្ធតែជាក្រុមស្រេកឃ្លានជ័យជម្នះដើម្បីប្រជែងកៅអី Top-4 ។
ក្រឡេកមកមើលជំនួបក្រុមកំពុងឈរលេខ៤ បឹងកេត និងក្រុមឈរលេខ៥ Cambodian Tiger វិញ ក្រុមទាំងពីរធ្លាប់បានជួបគ្នាក្នុងជំនួបផ្លូវការជើងទី១ នៃលីគកំពូលកម្ពុជាម្ដងរួចមកហើយ ដោយជ័យជម្នះបានទៅក្រុមបឹងកេត ក្នុងលទ្ធផល ៣-១ ។ ដូច្នេះចាំមើលការប្រកួតមិត្តភាពស្អែកនេះ ក្រុម Cambodian Tiger អាចសងសឹកក្រុមមានមូលដ្ឋានពីខេត្តកំពង់ចាមនេះបានទេ? ៕
អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត