គោព្រៃកម្ពុជា បន្ដចាញ់ឥណ្ឌូនេស៊ី ៣-១ ក្នុងជំនួបមិត្តភាពមុននេះបន្ដិច

នូ មករា October 4, 2017


ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបន្ដកំណត់ត្រាចាញ់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ១ប្រកួតទៀតហើយ ក្រោយបរាជ័យក្រៅដីមុននេះបន្ដិច ដោយលទ្ធផល ៣-១ ក្នុងជំនួបមិត្តភាពអន្ដរជាតិ នៅកីឡដ្ឋាន Patriot Candrabgha ប្រទេសឥណ្ឌូនេស៊ី ខណៈកាលពីដើមខែមិថុនាកន្លងទៅ កម្ពុជា បានចាញ់ឥណ្ឌូនេស៊ី លើទឹកដីរបស់ខ្លួនក្នុងជំនួបមិត្តភាពដូចគ្នា ជាមួយនឹងលទ្ធផល ២-០ ។

គួរបញ្ជាក់ថា នេះគឺជាការប្រកួតកម្ដៅសាច់ដុំរបស់ក្រុមគោព្រៃកម្ពុជា ដើម្បីត្រៀមការប្រកួតជើងទី២ ជាមួយក្រុមជម្រើសជាតិវៀតណាម ក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ប្រចាំទ្វីបអាស៊ី AFC Asian Cup 2019 នៅថ្ងៃទី១០ ខែតុលាដើមសប្ដាហ៍ក្រោយ ។ ប៉ុន្ដែមុនក្រុមធំ ចាញ់ក្រុមធំបែបនេះ នៅព្រលប់ថ្ងៃដដែលនេះ ក្រុម U-19កម្ពុជា ក៏ទើបតែចាញ់ក្រុម U-19 ម្ចាស់ផ្ទះឥណ្ឌូនេស៊ី ២-០ ផងដែរ ។

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត