សឿត បារាំង បង្ហើបទិសដៅអនាគតក្រោយបញ្ចប់អាជីពបាល់ទាត់

នូ មករា October 4, 2017


ភ្នំពេញ៖ ខ្សែការពារ ១៩ឆ្នាំ សឿត បារាំង ដែលទើបបរាជ័យក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៧ កាលពីពេលថ្មីៗ បានឲ្យដឹងថា ខ្លួននឹងបន្ដការសិក្សាថ្នាក់បរិញ្ញាបត្ររងលើជំនាញ Business នៅសាកលវិទ្យាល័យមួយ ក្នុងរាជធានីភ្នំពេញ ដើម្បីសម្រេចទិសដៅអនាគតរបស់ខ្លួន បន្ទាប់ពីអាជីពបាល់ទាត់របស់ខ្លួនត្រូវបានបញ្ចប់ ។ សមាជិកក្លឹបភ្នំពេញក្រោនរូបនេះ បានអះអាងថា ខ្លួននឹងមិនជ្រើសរើសការធ្វើជាគ្រូដើម្បីបន្ដអាជីពក្នុងវិស័យបាល់ទាត់នោះទេបន្ទាប់ពីបញ្ចប់អាជីពជាកីឡាករ ។

ផ្ទុយទៅវិញ គឺគេចង់រកស៊ី ឬការធ្វើ Business ច្រើនជាង ព្រោះវាជាក្ដីរបស់ខ្លួន ស្របពេល បារាំង ធ្លាប់មានបទពិសោធន៍ស្រាប់ក្នុងការរកស៊ីកាលពីក្មេង មុនចូលប្រឡុកក្នុងវិស័យហាលថ្ងៃហាលភ្លៀងនេះ ។ កីឡាករកំពុងត្រៀមខ្លួនជួយក្រុមជម្រើសជាតិកម្ពុជា ប្រកួតមិត្តភាពជាមួយម្ចាស់ផ្ទះឥណ្ឌូនេស៊ីយប់នេះដដែល បានបន្ដថា: «បាល់ទាត់មិនអាចលេងមួយជីវិតបានទេ ដូច្នេះខ្ញុំនឹងជ្រើសរើសការសិក្សាជំនាញរកស៊ី ព្រោះវាជាការស្រលាញ់ចូលចិត្ត ។ តែចំពោះការចាប់អាជីពជាគ្រូបាល់ទាត់វិញ ខ្ញុំគ្មានចិត្តគិតទេ…!» ។

នេះគឺជាការបញ្ជាក់របស់ សឿង បារាំង មុននឹងគេធ្វើដំណើរឥណ្ឌូនេស៊ីកាលពីដើមសប្ដាហ៍កន្លងទៅ ៕

អត្ថបទ៖ បុត្រា

មតិយោបល់