ក្រុមជម្រើសជាតិ និង U-19កម្ពុជា ប៉ះម្ចាស់ផ្ទះឥណ្ឌូនេស៊ីថ្ងៃនេះ

នូ មករា October 4, 2017


ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ឬក្រុមធំ នឹងក្រុមជម្រើសជាតិយុវជនក្រោមអាយុ ១៩ឆ្នាំកម្ពុជា នឹងត្រូវជួបប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី នាយប់ថ្ងៃទី០៤ ខែតុលានេះ ដើម្បីត្រៀមប្រកួតជម្រុះពានរង្វាន់កម្រិតអាស៊ីរៀងៗខ្លួន ក្នុងពេលឆាប់ៗខាងមុខ ។
សម្រាប់ក្រុមធំ ដែលមានរហស្សនាមក្រុមគោព្រៃកម្ពុជា នឹងជួបក្រុមជម្រើសជាតិឥណ្ឌូនេស៊ី នាវេលាម៉ោង ៩៖៣០នាទីយប់នេះ ដើម្បីពង្រឹងសមត្ថភាពឆ្ពោះទៅរកការប្រកួតផ្លូវការក្នុងវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 ជើងទី២ ជាមួយក្រុមម្ចាស់ផ្ទះវៀតណាម នាថ្ងៃទី១០ ខែតុលាខាងមុខ ។
ចំណែកក្រុម U-19កម្ពុជាវិញ ត្រូវជួបក្រុមម្ចាស់ផ្ទះ U-19ឥណ្ឌូនេស៊ី នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ នៅកីឡដ្ឋាន Patriot Candrabgha ហើយជំនួបមិត្តភាពនេះ គឺជាការត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFC U-19 Championship 2018 ពូលG ចាប់ពីថ្ងៃទី២៤-២៨ ខែតុលាខាងមុខ ខណៈសមាសភាពគូប្រជែង រួមមានចិន មីយ៉ាន់ម៉ា និងហ្វីលីពីន ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត