លីគទី២៖ យុវជនសាលាបាល់ទាត់ជាតិបាទី លត់ទ័ព ៥-៣ ឡើងជួបវិសាខាវគ្គផ្ដាច់ព្រ័ត្រ

នូ មករា October 3, 2017


ភ្នំពេញ៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគលំដាប់ទី២ រដូវកាលទី២ ឆ្នាំ២០១៧ បានរកឃើញគូប្រជែងវគ្គផ្ដាច់ព្រ័ត្ររបស់ក្រុមក្មេងខ្ចី វិសាខា ហើយ គឺក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី បន្ទាប់ពីក្រុមនេះ បានផ្ដួលក្រុមយុវជនក្រសួងការពារជាតិ(ទ័ព) ដោយលទ្ធផល ៥-៣ កាលពីចុងសប្ដាហ៍កន្លងទៅ នៅលើទីលានមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី ។

តាមរយៈជ័យជម្នះខាងលើ បានធ្វើឲ្យយុវជនសាលាបាល់ទាត់ជាតិបាទី បន្ដដំណើរទៅវគ្គផ្ដាច់ព្រ័ត្រ ដោយត្រូវជួបក្រុមវិសាខា ដើម្បីប្រជែងតំណែងជើងឯកលីគលំដាប់ទី២ របស់កម្ពុជា នៅថ្ងៃទី១៥ ខែតុលាខាងមុខនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ ។

សូមបញ្ជាក់ថា លីគលំដាប់ទី២ រដូវកាលទី២នេះមាន ៧ក្រុមចូលរួម ដោយប្រកួតសន្សំពិន្ទុ ២ជុំ បន្ទាប់មកក្រុមលេខ១ ដល់លេខ៤ ត្រូវប្រកួតវគ្គ Play-Off ដោយក្រុមលេខ៣ ត្រូវជួបក្រុមលេខ៤ បន្ទាប់មកក្រុមឈ្នះ ត្រូវជួបក្រុមលេខ២ ដើម្បីប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រ ខណៈក្រុមលេខ១ ឈរចាំប្រកួតដណ្ដើមជើងឯកតែម្ដង ជាក់ស្ដែងក្រុមវិសាខា ដែលត្រូវជួបក្រុមទើបទទួលបានជ័យជម្នះ យុវជនសាលាបាល់ទាត់ជាតិជាដើម ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត