បណ្ដាំមន្ដ្រី J-League ចំពោះយុវជន ភាព ចាន់ដេវីត លើវិថីបាល់ទាត់ដ៏វែងឆ្ងាយ

នូ មករា October 2, 2017


ភ្នំពេញ៖ មុនត្រឡប់មកកម្ពុជា យុវជនវ័យ ១៣ឆ្នាំ ភាព ចាន់ដេវីត បានទៅជួបលោក Yamashita នាយកដ្ឋានកិច្ចការអន្ដរជាតិរបស់លីគកំពូលជប៉ុន J-League ដើម្បីសម្ដែងការគួរសមសំណេះសំណាលដកស្រង់បទពិសោធន៍ បច្ចេកទេស និងទ្រឹស្ដីថ្មីៗ មកអភិវឌ្ឍន៍សមត្ថភាព ។ ទន្ទឹមជាមួយគ្នានោះ មន្ដ្រី J-League រូបនោះ បានផ្ដាំផ្ញើរនូវសារមួយចំនួន ដល់យុវជនកើតចេញពីខេត្តសៀមរាបរូបនេះ ដើម្បីបានសម្រេចនូវក្ដីស្រម៉ៃលើវិថីបាល់ទាត់របស់ខ្លួន ។

យោងតាមផេកផ្លូវការរបស់ក្លឹបខេមបូឌានថាយហ្គឺរ បានបង្ហោះមុននេះបន្ដិចថា «ពាក្យផ្តាំផ្ញើររបស់លោក Yamashita គឺជានាយកដ្ឋានកិច្ចការអន្តរជាតិរបស់ J league ទៅកាន់កីឡាករខ្សែប្រយុទ្ធវ័យក្មេង ភាព ចាន់ដេវីត ថានៅតំបន់អាស៊ាន គឺជាតំបន់មួយកំពុងរីកចំរើនខ្លាំងលើវិស័យបាល់ទាត់ ពិសេសគឺផ្តោតទៅលើកីឡាករក្មេងៗជាច្រើនដែលមានសម្ថភាព ។ ថ្ងៃណាមួយពួកគេនឹងអាចមកលេង J league បន្ទាប់មកទៀតគឺលេងនៅអឺរ៉ឺប ។ ដូច្នេះសូមយុវជន ដាវីត ខំប្រឹងហាត់ឲ្យខ្លាំងនៅក្លឹបខេមបូឌានថាយហ្គឺរ ឲ្យបានជោគជ័យនាថ្ងៃខាងមុខ» ។

សូមបញ្ជាក់ថា កាលពីសប្ដាហ៍មុនេះ ខ្សែប្រយុទ្ធវ័យ ១៣ឆ្នាំ ភាព ចាន់ដេវីត បានមានឱកាសទៅហាត់នៅជប៉ុនមួយសប្ដាហ៍ ហើយគេក៏បានទៅជួបរាមច្បង ចាន់ វឌ្ឍនាកា ដើម្បីទទួលបានបទពិសោធន៍នៅទីនោះផងដែរ ។ ការទទួលបានឱកាសដ៏ពិសេសនេះដែរ គឺបន្ទាប់ពីយុវជន ដាវីត បានក្លាយជាសមាជិករបស់ក្លឹបខេមបូឌានថាយហ្គឺរ ដែលចុះកុងត្រារយៈពេល ១០ឆ្នាំ ។ មិនតែប៉ុណ្ណោះ សមត្ថភាព និងទេពកោសល្យរបស់កីឡាករវ័យក្មេងរូបនេះ ក៏ត្រូវបានថ្នាក់ដឹកនាំក្រុមខេមបូឌានថាយហ្គឺរ សន្យានឹងបន្ដជំរុញគេឲ្យក្លាយជាកីឡាករឆ្នើមម្នាក់ ដើម្បីបានទៅលេងនៅជប៉ុន ដូចរាមច្បង ចាន់ វឌ្ឍនាកា នាពេលអនាគតទៀតផង ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត