ស្ថាបនិកពានសម្ដេច ហេង សំរិន គ្រោងរើសកីឡាករឆ្នើមបង្កើតក្រុមចូលប្រកួតលីគទី២

នូ មករា September 24, 2017


ភ្នំពេញ៖ ស្របពេលការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ «សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន» រដូវកាលទី១ ខិតជិតដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ស្ថាបនិកបង្កើតពាននេះ លោក ថុល នាង ទីប្រឹក្សារបស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងជាប្រធានមន្ទីរការងារខេត្តកណ្ដាល បានបង្ហើបពីគម្រោងដ៏ធំមួយ គឺការជ្រើសរើសកីឡាករឆ្នើមៗ តាមបណ្ដាក្រុមនីមួយៗ បង្កើតជាក្រុមមួយ សម្រាប់ចូលរួមប្រកួតលីគលំដាប់ទី២ និងពានរង្វាន់ Soccer League ជាដើម ។

លោក ថុង នាង បានលើកឡើងបែបនេះ នៅក្នុងពិធីចាប់គូប្រកួតពានរង្វាន់ «សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន» រដូវកាលទី១ វគ្គ ៤ក្រុមចុងក្រោយ ឬវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីម្សិលមិញ ។ លោកបញ្ជាក់ថា តាមគម្រោងលោកចង់ចម្រាញ់រកកីឡាករឆ្នើមក្នុងរដូវកាលទី១ នេះ ប៉ុន្ដែដោយសារកាលៈទេសៈមិនអំណោយផលល្អ លោកបានសម្រេចលើកគម្រោងនេះ ទៅរដូវកាលក្រោយ ដើម្បីជ្រើសរើសកីឡាករឆ្នើមៗ តាមបណ្ដាលក្រុមចូលរួមទាំងអស់ ហើយបង្កើតជាក្រុមចូលរួមប្រកួតពានទៅតាមលទ្ធភាព ដូចជាលីគលំដាប់ទី២ ឬពានរង្វាន់ Soccer League នៅឆ្នាំ២០១៨ ឬឆ្នាំ២០១៩ខាងមុខ ។

សូមបញ្ជាក់ ពានរង្វាន់បាល់ទាត់មិនអាជីព «សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន» រដូវកាលទី១ បានរកឃើញក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ដែលនឹងប្រកួតនៅថ្ងៃទី៣០ ខែកញ្ញាចុងសប្ដាហ៍ក្រោយ ក្នុងនោះរួមមានក្រុមពិស្ណុការ ត្រូវជួបក្រុមសម្ព័ន្ធយុវជនមូស្លីមកម្ពុជា និងក្រុមអាណាចក្របៃតង់ ត្រូវជួបក្រុម Old Town Garden ។ ការប្រកួតដណ្ដើមកៅអីវគ្គផ្ដាច់ព្រ័ត្រនេះដែរ ប្រសិនបើឆ្លងកាត់ការប្រកួត ៩០នាទីស្មើគ្នា គណៈកម្មការនឹងធ្វើការថែមម៉ោង ដើម្បីកាត់សេចក្ដី មុនឈានដល់ការទាត់បាល់ ១១ម៉ែត្រ បើសិនបន្ដស្មើគ្នាទៀត ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត