AFC Cup៖ លោក Leo រក្សាសមាសភាពកីឡាករត្រៀមជួបវៀតណាមជើងទី២

នូ មករា September 24, 2017


ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានបង្ហាញបញ្ជីឈ្មោះកីឡាករជម្រើសជាតិកម្ពុជា សម្រាប់ត្រៀមប្រកួតជើងទី២ នាវគ្គជម្រុះពានរង្វាន់ AFC Asian Cup UAE 2017 ជាមួយក្រុមម្ចាស់ផ្ទះវៀតណាម នាថ្ងៃទី១០ ខែតុលាខាងមុខហើយ ដោយក្រោមការដឹកនាំរបស់លោក Leonardo Vitorino បានសម្រេចរក្សាសមាសភាពកីឡាករ កាលពីជួបវៀតណាមជើងទី ១ ដើម្បីធ្វើការប្រមូលផ្ដុំដដែល ។
ចំពោះសមាសភាពកីឡាករជម្រើសជាតិកម្ពុជា ដែលជួបវៀតណាមកាលពីជើងទី១ មានសមាជិក ២៣នាក់ ក្នុងនោះមានកីឡាករក្លឹបភ្នំពេញក្រោន ៧នាក់ ហើយក៏មានវត្តមានកីឡាករ ចាន់ វឌ្ឍនាកា លេងនៅក្លឹប Fujieda MYFC នៃលីគលំដាប់ទី៣ របស់ជប៉ុនផងដែរ ។ ប៉ុន្ដែជើងទី១ កម្ពុជាបានបរាជ័យលើទឹកដីខ្លួន ដោយលទ្ធផល ២-១ ។
ដូច្នេះចាំមើលជើងទី២ កម្ពុជា អាចសងសឹកវៀតណាម បានឬទេ? គួរបញ្ជាក់ថា ជាបណ្ដោះអាសន្នពេលនេះ ក្រុមគោព្រៃកម្ពុជា កំពុងឈរលេខរៀងទី៣ ក្នុងពូល C ដែលមាន ៤ក្រុម បន្ទាប់ពីឆ្លងកាត់ ៣ប្រកួតកាលពីជើងទី១ ឈ្នះ១ និងចាញ់ ២ រកបាន ៣ពិន្ទុ ខណៈក្រុមជម្រើសជាតិហ្ស៊កដានី ឈរកំពូលតារាងមាន ៧ពិន្ទុ និងវៀតណាមឈរលេខ២ មាន ៥ពិន្ទុ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត