កម្ពុជា ប៉ះ ម៉ុងហ្គោលីបង្គ្រប់កិច្ចពាន AFC U16 រសៀលនេះ ក្រោយចាញ់ស្ពឹកមុខ ២ប្រកួតដំបូង

នូ មករា September 24, 2017


ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ ១៦ឆ្នាំកម្ពុជា នឹងធ្វើការប្រកួតបង្គ្រប់កិច្ចពូល I នៃវគ្គជម្រុះពានរង្វាន់ AFC U16 Championship 2018 ជាមួយក្រុមយុវជនម្ចាស់ផ្ទះ U-16ម៉ុងហ្គោលី នាវេលាម៉ោង ៣រសៀលនេះ នៅមជ្ឈមណ្ឌលកីឡាបាល់ទាត់ MFF បន្ទាប់ពីបរាជ័យយ៉ាងចាស់ដៃរៀងៗខ្លួនសម្រាប់ ២ប្រកួតដំបូង កាលពីដើមសប្ដាហ៍កន្លងទៅ ។
នេះគឺជាការប្រកួតបង្គ្រប់កិច្ចរបស់ក្រុម U-16កម្ពុជា និងម៉ុងហ្គោលី ដែលសុទ្ធតែមិនទាន់ស្គាល់ពាក្យឈ្នះដូចគ្នា ។ ចំពោះ ២ប្រកួតដំបូងរបស់កម្ពុជា គឺចាញ់ក្រុម U-16វៀតណាម ៥-២ និងចាញ់យុវជនមាឌធំអូស្រ្ដាលី ៥-០ ខណៈ ២ប្រកួតរបស់ក្រុមម្ចាស់ផ្ទះម៉ុងហ្គោលី រឹតតែដុនដាបខ្លាំង ក្រោយចាញ់ក្រុម U-16អូស្រ្ដាលី ១០-១ និងចាញ់យុវជនវៀតណាម ៩-០ ។
បើវិភាគទៅលើលទ្ធផលខាងលើ ក្រុមគោព្រៃជំទង់កម្ពុជា ហាក់គ្រាន់បើជាក្រុមម្ចាស់ផ្ទះ ដោយ ២ប្រកួតកម្ពុជា របូតត្រឹម ១០គ្រាប់ ខណៈក្រុម U-16ម៉ុងហ្គោលី របូតដល់ទៅ ១៩គ្រាប់ឯណោះ ។ ហេតុនេះ ចាំមើលតើលោក Lee Tae Hoon នឹងប្រើយុទ្ធសាស្ដ្រអ្វី ដើម្បីយកឈ្នះក្រុមម្ចាស់ផ្ទះក្នុងជំនួបបង្គ្រប់កិច្ចពូល I មុននឹងត្រឡប់មកផ្ទះវិញ ? 
អត្ថបទ៖ បុត្រា

មតិយោបល់