កក្រើកទៀតហើយ! កម្ពុជាធ្វើម្ចាស់ផ្ទះវគ្គជម្រុះ AFC U-19 នាដើមខែវិច្ឆិកា

នូ មករា September 15, 2017


ភ្នំពេញ៖ លទ្ធផលចាប់ពូលប្រកួតជម្រុះពានរង្វាន់បាល់ទាត់យុវជនក្រោមអាយុ ១៩ឆ្នាំប្រចាំទ្វីបអាស៊ី AFC U-19 Championship 2018 បានចេញហើយ ដោយក្រុមជម្រើសជាតិ U-19កម្ពុជា ស្ថិតក្នុងពូល G ជាមួយក្រុមខ្លាំងចិន ហ្វីលីពីន និងមីយ៉ាន់ម៉ា ។ ប៉ុន្ដែអ្វីដែលពិសេស គឺកម្ពុជាទទួលបានសិទ្ធិជាម្ចាស់ផ្ទះវគ្គជម្រុះក្នុងពូលនេះទៀតផង ។
នេះបើយោងប្រភពព័ត៌មានពីសហព័ន្ធកីឡាបាល់ទាត់អាស៊ី ។ សូមបញ្ជាក់ថា ការចាប់ឆ្នោតបែងចែកពូលខាងលើ គឺមាន ១០ពូល ក្នុងមួយពូលមាន ៤ក្រុម ហើយការប្រកួតនឹងចាប់ផ្ដើមដំណាលៗគ្នា នៅចុងខែតុលា ឬដើមខែវិច្ឆិកាខាងមុខ ជាក់ស្ដែងក្រុមគោព្រៃជំទង់កម្ពុជា នឹងត្រូវបើកទ្វាពហុកីឡដ្ឋានជាតិ ធ្វើម្ចាស់ផ្ទះចាប់ពីថ្ងៃទី០៤ រហូតដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ។ ចំពោះក្រុមដណ្ដើមបានលេខ១ តាមពូលនីមួយៗ នឹងបានឡើងវគ្គបន្ដ ខណៈក្រុមឈរលេខ២ ដែលល្អជាងគេ ៥ក្រុមក៏នឹងទទួលបានឱកាសបន្ដដំណើរទៅជុំផ្ដាច់ព្រ័ត្រផងដែរ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត