លីគកំពូលកម្ពុជា៖ ជើងទី១ ទ័ព លត់បឹងកេត ៣-០ ចុះស្អែកវិញ?

នូ មករា September 15, 2017


ភ្នំពេញ៖ កាន់ពិសេសទៀតហើយ! សម្រាប់ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជាចុងសប្ដាហ៍នេះ ក្រុមខ្លាំងៗ ក្រសួងការពារជាតិ(ទ័ព) និងក្រុមបឹងកេតអែហ្វស៊ី នឹងប្រឈរមុខដាក់គ្នាលើទីលានស្ដាតចាស់ ដើម្បីប្រជែងយក ៣ពិន្ទុរៀងៗខ្លួន មកពង្រឹងឱកាសដណ្ដើមកៅអី ៤ក្រុមកំពូលតារាង(Top-4) ។ ចាំមើលតើក្រសួងការពារជាតិ ឬបឹងកេត នឹងទទួលបានជ័យជម្នះ បើកាលពីជើងទី១ ទ័ពធ្លាប់បាន ៣-០ ក្រៅដីហើយនោះ?
នេះគឺជាការប្រកួតដ៏តានតឹងមួយ ដោយសារក្រសួងការពារជាតិ និងបឹងកេត សុទ្ធតែទាមទារចង់ឈ្នះរៀងៗខ្លួន ស្រពេលក្រុមខ្លាំងៗទាំងពីរកំពុងកាន់ ២៧ពិន្ទុស្មើគ្នា ឈរលេខរៀងទី៤ និងទី៥ បណ្ដោះអាសន្ន បន្ទាប់ពីឆ្លងកាត់ប្រកួត ១៥លើកឈ្នះ៨ ស្មើ៣ និងចាញ់៤ ។ យ៉ាងណាមិញគ្រូបង្វឹកក្រុមទាំងពីរ បានត្រៀមខ្លួនរួចជាស្រេចដើម្បីតតាំងគ្នាលើវាលស្មៅធម្មជាតិស្អែកនេះ ។
លោក ហៅ សុជាតិ គ្រូបង្វឹកបណ្ដោះអាសន្នរបស់ក្រុមបឹងកេត បានចាត់ទុកការប្រកួតស្អែក គឺជាឱកាសល្អសម្រាប់ក្រុមខ្លួនស្វែងរកកៅអី Top-4 តែក៏មិនធ្វេសប្រហែសដែរ ព្រោះបឹងកេតធ្លាប់ចាញ់ក្នុងដីកាលពីជើងទី១ ។ លោកធ្លាប់បញ្ជាក់ថា ដោយសារការប្រកួតខិតជិតនឹងបញ្ចប់ជើងទី២ ក្រុមបឹងកេត មិនអាចចាញ់ប្រកួតណាមួយឡើយ ពិសេសគឺការជួបក្រសួងការពារជាតិស្អែកនេះ ពោលគឺលោកត្រូវការឈ្នះគ្រប់ប្រកួត ដើម្បីបានឡើងវគ្គបន្ដ ។ នៅថ្ងៃទី១៦ ខែកញ្ញាស្អែកនេះដែរ ក្រៅពីជំនួបគូពិសេសខាងលើ ក៏មាន ២ប្រកួតផ្សេងទៀតផងដែរ គឺការជួបគ្នារវាងក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង ត្រូវជួបក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ និងក្រុមណាហ្គាវើល ជួបក្រុមអគ្គិសនីកម្ពុជា នៅពហុកីឡដ្ឋានជាតិ ។ ចាំមើលតើក្រុមណាខ្លះ នឹងទទួលបាន ៣ពិន្ទុពីការប្រកួតចុងសប្ដាហ៍នេះ? ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត