លោក Lee ថា អ្នកបន្ដវេន វឌ្ឍនាកា បច្ចុប្បន្នមិនទាន់មាន តែអនាគតមិនប្រាកដឡើយ!

នូ មករា September 13, 2017


ភ្នំពេញ៖ លោក Lee Tae Hoon គ្រូបង្វឹកក្រុមជម្រើសជាតិយុវជនក្រោមអាយុ ១៦ឆ្នាំកម្ពុជា បានលើកឡើងថា ក្រុមថ្នាលយុវជនកម្ពុជាបច្ចុប្បន្ន កំពុងមានការវិវត្តន៍ ប៉ុន្ដែចំពោះសមត្ថភាពកីឡាករ ដែលអាចបន្ដវេនរាមច្បង ចាន់ វឌ្ឍនាកា បាន លោកមិនទាន់មើលឃើញនោះទេ ស្របពេលលោកបាននឹងកំពុងចម្រាញ់រក ដោយមិនប្រើរយៈពេលយូរឡើយ ។

តាមថ្លែងប្រាប់អ្នកសារព័ត៌មាន មុនលោកដឹកនាំក្រុមគោព្រៃជំទង់កម្ពុជា ទៅបោះជំរុំហ្វឹកហាត់នៅថៃកាលពីម្សិលមិញ ។ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Lee បាននិយាយថា៖ «កីឡាករបច្ចុប្បន្ន យើងមិនទាន់រំពឹងទុក ឬមើលឃើញពីអនាគតរបស់ពួកគាត់នៅឡើយទេ ព្រោះពួកគាត់កំពុងមានការវិវត្តន៍ទៅមុខឆ្ងាយទៀត ។ ចឹងនៅកម្ពុជា ដែលគេចាត់ទុក ចាន់ វឌ្ឍនាកា គឺជា Super Star នោះ កាលពីដំបូងខ្ញុំក៏បានគិតដូចគ្នា ដោយកាលពីលេងដំបូង វឌ្ឍនាកា លេងបានប្រហែល ១០នាទី ឬ ១៥នាទីដូចកីឡាករយុវជនឥឡូវដែរ ។ តែខ្ញុំសង្ឃឹមថា យើងនឹងព្យាយាមស្វែងរកកីឡាករមានទេពកោសល្យល្អ ដើម្បីអភិវឌ្ឍន៍បាល់ទាត់កម្ពុជានាពេលអនាគត» ។

គួរបញ្ជាក់ថា ខណៈពេលនេះគ្រូបង្វឹកជនជាតិកូរ៉េលោក Lee Tae Hoon បាននឹងកំពុងដឹកនាំក្រុមគោព្រៃជំទង់កម្ពុជា បោះជំរុំហ្វឹកហាត់មួយសប្ដាហ៍ នៅប្រទេសថៃ ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៨ ខែកញ្ញា ដើម្បីត្រៀមចូលរួមប្រកួតវគ្គជម្រុះពូល I នៃពានរង្វាន់យុវជនប្រចាំទ្វីបអាស៊ី AFC U-16 Championship 2018 នៅប្រទេសម៉ុងហ្គោលី ចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ ពោលគឺបន្ទាប់ពីបញ្ចប់ការហ្វឹកហាត់នៅថៃ កម្ពុជានឹងចេញដំណើរឆ្ពោះទៅម៉ុងហ្គោលីតែម្ដង ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត