កម្ពុជាស្គាល់ឈ្នះដំបូងក្នុងពាន AFF U-18 ក្រោយបំបាក់ឡាវ ៤-១ មុននេះបន្ដិច

នូ មករា September 12, 2017


ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ ១៨ឆ្នាំ បានស្គាល់ពាក្យឈ្នះលើកដំបូង នៅក្នុងការប្រកួតពានរង្វាន់ AFF U-18 Championship 2017 ហើយ ដោយបានលត់ក្រុមយុវជន U-18ឡាវ ជាមួយលទ្ធផល ៤-១ នៅកីឡដ្ឋាន Thuwunna ប្រទេសមីយ៉ាន់ម៉ា ដែលជាការប្រកួតបង្គ្រប់កិច្ចចុងក្រោយប្រចាំពូលA នៃព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់យុវជនប្រចាំតំបន់អាស៊ីអាគ្នេយ៍នេះ ។
   គ្រាប់បាល់ជ័យជម្នះក្នុងការបង្គ្រប់កិច្ចរបស់ក្រុមគោព្រៃជំទង់កម្ពុជានេះ គឺធ្វើសម្រេចដោយកីឡាករ សៀង ចន្ធា ២គ្រាប់, ត្រា វិចិត្រ ១គ្រាប់ និង ទៀត គឹមហេង ១គ្រាប់ ។ ប៉ុន្ដែយ៉ាងណាពួកគេមិនអាចជួយក្រុម U-18កម្ពុជាឲ្យបន្ដដំណើរទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របានឡើយ ក្រោយឆ្លងកាត់ ៥ប្រកួតឈ្នះ១(ឈ្នះឡាវ ៤-១) ស្មើ១(ស្មើទីម័រខាងកើត ១-១) និងចាញ់៣ គឺចាញ់សិង្ហបុរី ៥-៣, ចាញ់ក្រុមខ្លាំងថៃ ១-០ និងចាញ់ក្រុម U18ម៉ាឡេស៊ី ២-០ ។
 ក្រោយបញ្ចប់បេសកកម្មដោយរកបានត្រឹម ៤ពិន្ទុខាងលើ ក្រុមជម្រើសជាតិ U-18កម្ពុជា នឹងត្រូវត្រឡប់មកមាតុភូមិរបស់ខ្លួនវិញ នៅថ្ងៃទី១៣ ខែកញ្ញាស្អែកនេះ ។ ចំណែកក្រុមត្រូវឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គឺមានក្រុមជម្រើសជាតិ U-18ថៃ និងម៉ាឡេស៊ី ដែលសុទ្ធតែជាក្រុមខ្លាំងប្រចាំពូលA ហើយក្រុមទាំងពីរ ក៏បានជួបគ្នានារសៀលនេះ ដើម្បីដណ្ដើមកៅអីកំពូលតារាងផងដែរ ៕
អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត