ក្រុមគណៈរដ្ឋមន្ត្រី ឈ្នះមេដាយមាសច្រើនជាងគេក្នុងការប្រកួតប៉េតង់ពានរង្វាន់សម្ដេចក្រឡាហោម

នូ មករា September 12, 2017


ភ្នំពេញ៖ ការប្រកួតកីឡាប៉េតង់ដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោមស ខេង លើកទី១៧បានបញ្ចប់ហើយកាលពីល្ងាចថ្ងៃទី១១ ខែកញ្ញាម្សិលមិញនេះ បន្ទាប់ពីបានចាប់ផ្ដើមប្រកួតតាំងពីថ្ងៃទី៨ ខែកញ្ញា មកម្ល៉េះដោយមានសមាគមក្លិបចំនួន ៣៦ចូលរួម និងចែកចេញជាវិញ្ញាសាចំនួន ៧ ក្នុងនោះមានផ្នែកបុរស ៣នាក់ទល់៣នាក់ពានធំ, វ័យចាស់៣នាក់ទល់៣នាក់, នារី៣នាក់ទល់៣នាក់, វិញ្ញាសាចម្រុះ៣នាក់ទល់៣នាក់ (បុរស២នាក់នារីម្នាក់), យុវជនម្នាក់ទល់ម្នាក់, យុវនារីម្នាក់ទល់ម្នាក់ និងផ្នែកពានសមាគម ។ ការប្រកួតសរុបមាន ៣១៧ប្រកួត ។

សម្ដេចក្រឡាហោមស ខេង ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានអញ្ជើញចូលរួមក្នុងពិធីបិទការប្រកួតនេះ ហើយជាលទ្ធផលក្លិបប៉េតង់ទីស្ដីការគណៈរដ្ឋមន្ត្រីបានមេដាយមាស ៣គ្រឿងលើសគេ គឺវិញ្ញាសា៣នាក់ទល់៣នាក់ពានធំ, វិញ្ញាសាម្នាក់ទល់ម្នាក់នារីអាយុក្រោម១៧ឆ្នាំ និងវិញ្ញាសាវាយចម្រុះ៣នាក់ទល់៣នាក់ ។ ក្រសួងការពារជាតិរកបានមេដាយមាស ២ លើវិញ្ញាសាម្នាក់ទល់ម្នាក់យុវជនអាយុក្រោម១៧ឆ្នាំ និងវិញ្ញាសា៣នាក់ទល់៣នាក់បុរសពានធំ។ ចំណែកឯក្លិបប៉េតង់យោធភូមិភាគពិសេសបានមេដាយមាស ១គ្រឿងលើវិញ្ញាសានារី៣នាក់ទល់៣នាក់ និងក្លិបប៉េតង់ដូនពេញនាគព័ន្ធបានមេដាយមាស ១គ្រឿងដែរលើវិញ្ញាសា៣នាក់ទល់៣នាក់វ័យចាស់ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត