AFC U-16៖ លោក Lee ដឹកនាំ U-16កម្ពុជា ទៅហាត់នៅថៃ ១សប្ដាហ៍ មុនចេញទៅម៉ុងហ្គោលី

នូ មករា September 11, 2017


ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិក្រោមអាយុ ១៦ឆ្នាំកម្ពុជា នឹងចេញទៅបោះជំរុំហ្វឹកហាត់រយៈពេល ១សប្ដាហ៍នៅប្រទេសថៃ ចាប់ពីថ្ងៃទី១២ ខែកញ្ញាស្អែកនេះតទៅ ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកក្រុមជម្រើសជាតិលោក Lee Tae Hoon ដើម្បីត្រៀមលក្ខណៈសម្បត្តិចូលរួមប្រកួតវគ្គជម្រុះពានរង្វាន់ AFC U-16 Championship 2018 ពូល I នៅប្រទេសម៉ុងហ្គោលី នាចុងខែកញ្ញា ឆ្នាំ២០១៧ ខាងមុខនេះ ។

គួរបញ្ជាក់ថា យុទ្ធនាការចូលរួមប្រកួតជម្រុះពានរង្វាន់យុវជនប្រចាំទ្វីបអាស៊ី AFC U-16 Championship 2018 នេះ ក្រុម U-16កម្ពុជា ស្ថិតក្នុងពូល I ជាមួយក្រុមម្ចាស់ផ្ទះម៉ុងហ្គោលី វៀតណាម និងអូស្ដ្រាលី ដែលសុទ្ធតែជាក្រុមខ្លាំងៗ ។ ប៉ុន្ដែមុនចេញដំណើរក្រុមគោព្រៃជំទង់កម្ពុជា នឹងហ្វឹកហាត់នៅថៃ ១សប្ដាហ៍ ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៨ ខែកញ្ញានេះ បន្ទាប់មកទើបបន្ដដំណើរទៅម៉ុងហ្គោលីតែម្ដង ៕

អត្ថបទ៖ បុត្រា

មតិយោបល់