ឆន្ទៈកីឡា និងឪម៉ាល់ បន្ដភាពខ្លាំងក្នុងលីគ Futsal ជាតិ

នូ មករា September 11, 2017


ភ្នំពេញ៖ ការប្រកួតបាល់ទាត់ក្នុងសាលជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៧ បានបញ្ចប់សប្ដាហ៍ទី២ ប្រចាំដំណាក់កាលទី២ ហើយ ខណៈគេឃើញ ២ក្រុមបាននឹងកំពុងបង្ហាញភាពខ្លាំងក្នុងពូលរៀងៗខ្លួន គឺមានក្រុមឆន្ទៈកីឡា និងក្រុមឪម៉ាល់ បន្ទាប់ពីក្រុមខ្លាំងទាំងពីរ បានបន្ថែម ៣ពិន្ទុទៀត នៅក្នុងការប្រកួតកាលពីចុងសប្ដាហ៍កន្លងទៅ នៅទីលាន The Blue Sports Center ។
សម្រាប់ក្រុនឆន្ទៈកីឡា បានបំបាក់ក្រុម BA United ដោយលទ្ធផល ៨-៣ ខណៈក្រុមឪម៉ាល់ បានលត់ក្រុម Homer Sport ដោយលទ្ធផល ៨-៤ ។ ជ័យជម្នះនេះ បានធ្វើឲ្យក្រុមខ្លាំងទាំងពីរឡើង ឈរកំពូលតារាងពិន្ទុរៀងៗខ្លួន ក្នុងនោះក្រុមឆន្ទៈកីឡា ឈរកំពូលតារាងពូលA មាន ៦ពិន្ទុពេញ និងក្រុមឪម៉ាល់ ឈរកំពូលតារាងពូលB និងមាន ៦ពិន្ទុពេញដូចគ្នា ក្រោយយកឈ្នះគូប្រជែង ២ប្រកួតកន្លងមក ៕
អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត