AFF U-18៖ កម្ពុជាបន្ដចាញ់ ខណៈម៉ាឡេសុី និងថៃ ដឹកដៃគ្នាឡើងវគ្គ ១/២ផ្ដាច់ព្រ័ត្រ

នូ មករា September 11, 2017


ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ ១៨ឆ្នាំកម្ពុជា នៅតែបន្ដកំណត់ត្រាមិនទាន់ឈ្នះក្នុងពានរង្វាន់យុវជនប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF U-18 Championhsip 2017 នោះទេ បើទោះបីអស់ឱកាសឡើងវគ្គបន្ដហើយក៏ដោយ ក្រោយបន្ដប្រកួតចាញ់ក្រុមខ្លាំង U-18ម៉ាឡេស៊ី ដោយលទ្ធផល ២-០ កាលពីល្ងាចមិញ នៅកីឡដ្ឋាន Thuwunna ប្រទេសមីយ៉ាន់ម៉ា ។
ក្រុម U-18កម្ពុជា បានឆ្លងកាត់ ៤ប្រកួតក្នុងពូលA ជាមួយនឹងលទ្ធផលស្មើ U-18ទីម័រខាងកើត ១-១, ចាញ់សិង្ហបុរី ៥-៣, ចាញ់ថៃ ១-០ និងចាញ់ម៉ាឡេស៊ី ២-០ ។ ដូច្នេះក្រុមគោព្រៃជំទង់កម្ពុជា បានធ្លាក់តាំងពីមុនជួបម៉ាឡេស៊ីម្លេះ ។ ចំណែកឯការរកបាន ៣ពិន្ទុបន្ថែមពីកម្ពុជាខាងលើវិញ បានធ្វើឲ្យក្រុម U-18ម៉ាឡេស៊ីកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយទទួលបាន ១២ពិន្ទុពេញ ក្រោយឈ្នះ ៤ប្រកួតជាប់គ្នា ។

ចំណែកក្រុម U-18ថៃវិញ បានឡើងទៅវគ្គបន្ដជាមួយម៉ាឡេស៊ីផងដែរ បន្ទាប់ពីរកបានជ័យជម្នះលើកទី៤ ក្នុងព្រឹត្តិការណ៍ថ្នាក់តំបន់នេះ តាមរយៈការយកឈ្នះក្រុមយុវជន U-18សិង្ហបុរី ដោយលទ្ធផល ២-០ ។

ជ័យជម្នះនេះ គឺគ្រប់គ្រាន់ឲ្យក្រុមដទៃ ហាលអាវទាំងអស់ក្នុងពូលA រួមមានកម្ពុជា សិង្ហបុរី ឡាវ និងទីម័រខាងកើត បើទោះបីក្រុមទាំងអស់នៅសល់មួយប្រកួតក្នុងដៃ ដែលនឹងប្រកួតនាថ្ងៃស្អែកក៏ដោយ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត