ស្ងាត់ៗ កីឡាករគុនដាវវ័យចាស់កម្ពុជា ឈ្នះមេដាយ ១ គ្រឿងក្នុងព្រឹត្តិការណ៍កម្រិតអាសុីនៅថៃ

នូ មករា September 11, 2017


ភ្នំពេញ៖ កីឡាករគុនដាវវ័យចាស់កម្ពុជា ម៉ម ខាន់រ៉ង បាននាំមកនូវកិត្តិយសជូនជាតិកម្ពុជា បន្ទាប់ពីបានឈ្នះមេដាយសំរឹទ្ធមួយគ្រឿងនៅក្នុងព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកកីឡាគុនដាវវ័យចាស់អាស៊ីលើកទី៣ នៅទីក្រុងបាងកក ប្រទេសថៃ ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ ។

លោក សុខ អាង អគ្គលេខាធិការសហព័ន្ធកីឡាគុនដាវកម្ពុជាបានថ្លែងឱ្យដឹងថា៖ «លោក ម៉ម ខាន់រ៉ង មានអាយុ៧០ឆ្នាំហើយ ដោយបច្ចុប្បន្នលោកជាទីប្រឹក្សាបច្ចេកទេសកីឡាគុនដាវ និងជាអតីតកីឡាករគុនដាវក្នុងទសវត្សរ៍ទី៦០ ដោយលោកបានចូលរួមប្រកួតវិញ្ញាសាដាវតូចប្រភេទវ័យ ៧០+ ។ ក្នុងវ័យនេះមានកីឡាចំនួន ៦រូប មកពីប្រទេស ៥ រួមមានកម្ពុជា ថៃ តៃវ៉ាន់ ជប៉ុន និងអ៊ូបេគីស្ថាន ហើយនេះជាលើកទី១ របស់កីឡាករវ័យចាស់រូបនេះដែលបានចូលរួមព្រឹត្តិការណ៍កម្រិតអាស៊ី បន្ទាប់កម្ពុជាទទួលបានសន្ដិភាពពីរបបប្រល័យពូជសាសន៍រួចមក» ។

ក្នុងវ័យ ៧០ឆ្នាំលោក ម៉ម ខាន់រ៉ង បាននិយាយមិនដាច់ពីមាត់បន្ទាប់ពីលោកទទួលបានមេដាយសំរឹទ្ធនេះថា៖ «វារឿងមិនគួរឱ្យជឿសោះ ខ្ញុំអាចទទួលបានមេដាយមួយនេះ ព្រោះជង្គង់របស់ខ្ញុំឈឺ បូករួមទាំងខ្ញុំខានកាន់ដាវជាង ៣០ផ្លាយឆ្នាំមកហើយ» ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត