AFF U-18៖ កម្ពុជា ប៉ះម៉ាឡេស៊ីបង្គ្រប់កិច្ចពូលA ខណៈថៃ និងសិង្ហបុរី ត្រូវការឈ្នះរៀងៗខ្លួន

នូ មករា September 10, 2017


ភ្នំពេញ៖ បើទោះបីអស់ឱកាសឡើងវគ្គបន្ដក្ដី ប៉ុន្ដែក្រុមជម្រើសជាតិយុវជនក្រោមអាយុ ១៨ឆ្នាំកម្ពុជាសល់ប្រកួតក្នុងដៃចំនួន ២ប្រកួតទៀត ជាក់ស្ដែងល្ងាចនេះ ក្រុម U-18កម្ពុជា នឹងត្រូវធ្វើការប្រកួតបង្គ្រប់កិច្ចជាមួយក្រុមខ្លាំង U-18ម៉ាឡេស៊ីវិញម្ដង ។ ប៉ុន្ដែជាមួយគ្នានោះ ក៏មានគូជក់ចិត្ត ដែលត្រូវការឈ្នះរៀងៗខ្លួន ដើម្បីដណ្ដើមកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ AFF U-18 Championship 2017 ដែលមីយ៉ាន់ម៉ាធ្វើជាម្ចាស់ផ្ទះពេលនេះផងដែរ ។

ចំពោះក្រុមយុវជនគោព្រៃកម្ពុជា បានអស់ឱកាសទៅហើយ បន្ទាប់ពីឆ្លងកាត់ ៣ប្រកួតស្មើ១ និងចាញ់២ ដូច្នេះការប្រកួតនៅសល់គ្រាន់តែជាការប្រកួតបង្គ្រប់កិច្ចប៉ុណ្ណោះ ។ ប៉ុន្ដែគូប្រកួតរបស់កម្ពុជានាវេលាម៉ោង ៣៖៣០នាទីរសៀលនេះ ក្រុម U-18ម៉ាឡេស៊ី គឺជាក្រុមខ្លាំង ហើយក៏ត្រូវការ ៣ពិន្ទុបន្ថែម ដើម្បីកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែរ គ្រាដែលបច្ចុប្បន្នម៉ាឡេស៊ី កំពុងឈរកំពូលតារាងមាន ៩ពិន្ទុ ក្រោយឆ្លងកាត់ ៣ប្រកួតមិនស្គាល់ចាញ់ ឬស្មើ គឺឈ្នះទាំងអស់ ។

ស្រដៀងគ្នាផងដែរ សម្រាប់ជំនួបរវាងក្រុមយុវជន U-18សិង្ហបុរី និងក្រុមខ្លាំងថៃ ។ ពេលនេះថៃ គឺមាន ៩ពិន្ទុស្មើក្រុម U-18ម៉ាឡេស៊ីដែរ បន្ទាប់ពីឆ្លងកាត់ ៣ប្រកួតឈ្នះទាំងបី ប៉ុន្ដែពួកគេត្រូវការឈ្នះតែមួយប្រកួតទៀតប៉ុណ្ណោះ នឹងទទួលបានកៅអី ១/២ផ្ដាច់ព្រ័ត្រដោយស្វ័យប្រវត្តិ បើទោះបីប្រកួតចុងក្រោយថៃ និងម៉ាឡេស៊ី ត្រូវជួបគ្នាក៏ដោយ ។ រីឯក្រុម U-18សិង្ហបុរី កំពុងកាន់ ៦ពិន្ទុក្នុងដៃ តែពួកគេត្រូវការឈ្នះថៃថ្ងៃនេះ ទើបមានសង្ឃឹមក្នុងការឡើងទៅវគ្គបន្ដ ប៉ុន្ដែបើចាញ់នោះ សិង្ហបុរី ក៏នឹងអស់ឱកាសដូចកម្ពុជាដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត