មិនធម្មតា៖ ណាហ្គា លត់ទ័ព ៣-០ ដើម្បីពង្រឹងកៅអី Top-4 ខណៈក្រោន ស្មើគិរីវង់

នូ មករា September 10, 2017


ភ្នំពេញ៖ ទីបំផុតក្រុមបាល់ទាត់ណាហ្គាវើល បានធ្វើឲ្យអ្នកគាំទ្រខ្លួនពេញចិត្តជាខ្លាំង ដោយបានយកឈ្នះក្រុមម្ចាស់ផ្ទះក្រសួងការពារជាតិ(ទ័ព) ដោយលទ្ធផល ៣-០ មិនឲ្យតដៃរួចហើយ សម្រាប់ជំនួបជើងទី២ នៃលីគកំពូលកម្ពុជា ខណៈក្រុមភ្នំពេញក្រោន រកបានត្រឹម ១ពិន្ទុប៉ុណ្ណោះពីក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ បន្ទាប់ពីប្រកួតពេញម៉ោងស្មើគ្នា ១-១ កាលពីម្សិលមិញ ។

កាលពីជើងទី១ ក្រុមក្រសួងការពារជាតិ និងណាហ្គាវើល បានត្រឹមចែកគ្នា ១ពិន្ទុម្នាក់ប៉ុណ្ណោះ ក្រោយប្រកួតស្មើគ្នា ១-១ ។ ប៉ុន្ដែជើងទី២ ណាហ្គាវើលពិតជាធ្វើឲ្យភ្ញាក់ផ្អើល ដែលអាចយកឈ្នះក្រុមខ្លាំងក្រសួងការពារជាតិ ដោយមិនឲ្យតដៃរួចបែបនេះ ។ គ្រាប់បាល់ជ័យជម្នះរបស់ណាហ្គាវើល គឺធ្វើសម្រេចដោយកីឡាករ Kipson ២គ្រាប់ និងកីឡាករ Diego ១គ្រាប់ ។

ជ័យជម្នះខាងលើ បានធ្វើឲ្យក្រុមណាហ្គាវើល ឡើងឈរចំណាត់ថ្នាក់លេខ២ បណ្ដោះអាសន្ន ដោយកាន់ ២៩ពិន្ទុក្នុងដៃ ជាមួយលទ្ធផល ១៥ប្រកួតឈ្នះ៨ ស្មើ៥ និងចាញ់២ ។ ចំណែកក្រសួងការពារជាតិ បានធ្លាក់មកឈរលេខ៤ វិញ ដោយបន្ដរក្សា ២៧ពិន្ទុ តាមពីក្រោយក្រុមភ្នំពេញក្រោនវិញម្ដង បន្ទាប់ពីភ្នំពេញក្រោន រកបាន ១ពិន្ទុពីក្រុមគិរីវង់ ដើម្បីទទួលបាន ២៨ពិន្ទុ ឈរលេខរៀងទី ៣ ក្នុងតារាងពិន្ទុបណ្ដោះអាសន្ន ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត