AFF U-18៖ គោព្រៃជំទង់កម្ពុជារបូតឱកាសឡើងវគ្គបន្ដ ក្រោយបន្ដចាញ់ថៃ ១-០ មុននេះបន្ដិច

នូ មករា September 8, 2017


ភ្នំពេញ៖ ទីបំផុតក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ ១៨ឆ្នាំកម្ពុជា បានអស់ឱកាសឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ AFF U-18 Championship 2017 ទៅហើយ ក្រោយបន្ដប្រកួតចាញ់ក្រុមខ្លាំង U-18ថៃ ដោយលទ្ធផល ១-០ មុននេះបន្ដិច នៅកីឡដ្ឋាន Thuwunna ប្រទេសមីយ៉ាន់ម៉ា ។

សូមបញ្ជាក់ថា ក្រុមគោព្រៃជំទង់កម្ពុជាបានបញ្ចប់ការប្រកួតសន្សំពិន្ទុពូលA ចំនួន ៣ប្រកួតមកហើយ ដោយរកបាន ១ពិន្ទុប៉ុណ្ណោះ ជាមួយនឹងលទ្ធផលស្មើ១ និងចាញ់ ២ ពោលគឺស្មើក្រុម U-18ទីម័រខាងកើត ១-១ ហើយចាញ់យុវជនសិង្ហបុរី ៥-៣ មុនបន្ដចាញ់ថៃ ១-០ ។ លទ្ធផលនេះ គឺគ្រប់គ្រាន់ធ្វើឲ្យក្រុមយុវជនកម្ពុជា របូតឱកាសឡើងវគ្គបន្ដ បើទោះសល់ ២ប្រកួតក្នុងដៃក៏ដោយ ៕ អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត