ថ្មីៗ ជុំវិញការសង្ស័យថា ២ ប្រកួតរបស់ U-22 កម្ពុជានៅសុីហ្គេមអាចជាការរៀបចំលទ្ធផលទុកជាមុន

នូ មករា September 8, 2017


ភ្នំពេញ៖ បណ្តាញសារព័ត៌មាន The Strait Time បានលើកឡើងនូវការវិភាគរបស់អ្នកជំនាញមួយចំនួនដែលបានដាក់ការសង្ស័យថា មានការប្រកួតបាល់ទាត់ ៣ លើកនៅក្នុងព្រឹត្តិការណ៍សុីហ្គេមឆ្នាំនេះ មានភាពមិនប្រក្រតី ឬមានការកំណត់លទ្ធផលទុកជាមុន ។ នៅក្នុងចំណោមនោះក៏មានការប្រកួត ២លើករបស់កម្ពុជាផងដែរ គឺជំនួបជាមួយក្រុមវៀតណាម និង ក្រុមថៃ ខណៈដែលមួយប្រកួតទៀតគឺការជួបគ្នារវាងក្រុមម្ចាស់ផ្ទះម៉ាឡេសុី ជាមួយក្រុមឡាវ ។

យ៉ាងណាក៏ដោយ បើយោងតាមការចុះផ្សាយរបស់គេហទំព័រថ្មីៗ ដែលបានសំភាសន៍លោកម៉ៃ តុលា អគ្គលេខាធិការស្តីទីនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថា៖ «FFC បាន​ជួបប្រជុំ​ជាមួយ​ក្រុម​គ្រូបង្វឹក​ទាំងអស់ ដើម្បី​ស្តាប់​របាយការណ៍​នានា និង​ស្វែងរក​ភស្តុតាង​ណាមួយ​ទាក់ទង​នឹង​ការសង្ស័យ​។ យើង​បាន​សន្និដ្ឋានថា គ្មាន​តម្រុយ ឬ​ភស្តុតាង​ណាមួយ​ដែល​ឈានទៅដល់​ការសើុបអង្កេត​បន្ថែម​នោះឡើយ​នាពេល​បច្ចុប្បន្ន​»​។

សូមបញ្ជាក់ថា អ្នកវិភាគជនជាតិអុីតាលី លោក Ivo Romano បានថ្លែងថា ជំនួបរវាងម៉ាឡេសុី និងឡាវមានភាពមិនប្រក្រតី និងលេចឡើងនូវសញ្ញាដែលបង្ហាញថា វាជាការរៀបចំទុកជាមុន ដែលពាក់ព័ន្ធទៅនឹងការភ្នាល់គ្នាដ៏ធំមួួយ ខណៈដែលការប្រកួតខ្លះទៀតត្រូវបានយកមកធ្វើជាកម្មវត្ថុនៃការភ្នាល់គ្នាភ្លាមៗនៅអំឡុងពេលប្រកួតតែម្តង! ។ ទន្ទឹមនឹងនេះលោក Michael Pride ដែលជាអ្នកជំនាញមួយរូបទៀតបានថ្លែងថា៖ «ជ័យជម្នះ ៣-១ របស់ម៉ាឡេសុី លើក្រុមឡាវ ពិតជាខុសពីធម្មតាពិតមែន!» លោកបានបន្ថែមថា ការភ្នាល់មានរូបភាពច្រើនយ៉ាង ប៉ុន្តែនៅពេលដែលគេកំណត់យកលទ្ធផល ៣-១ ក្នុងទីផ្សារភ្នាល់បាល់ ឬ «ចាក់បាល់» ប៉ុន្តែវាបែរជាទទួលបានត្រឹម ២-១ នោះគេត្រូវតែកែប្រែភ្លាមៗ ដូច្នេះមួយគ្រាប់ចុងក្រោយគឺជាគ្រាប់បាល់មិនប្រក្រតី ហើយវាជាការរៀបចំទុកជាមុនយ៉ាងពិតប្រាកដ ។

ពាក់ព័ន្ធនឹងករណីនេះ សហព័ន្ធបាល់ទាត់អាសុីបានថ្លែងថា ខ្លួនបានប្រើប្រាស់វិធានការមួយចំនួនក្នុងគោលបំណងការពារ និងឆ្លើយតបយ៉ាងមានប្រសិទ្ធិភាពចំពោះករណីណាមួយដែលមានការរៀបចំលទ្ធផលទុកជាមុន ។ យ៉ាងណាក៏ដោយ គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍សុីហ្គេមរបស់ម៉ាឡេសុី បានអះអាងថា ពួកគេមិនទាន់ទទួលបានរបាយការណ៍ណាមួយអំពីភាពមិនប្រក្រតីនេះទេ ខណៈដែលអ្នកវិភាគទាំងឡាយ ក៏មិនទាន់មានភស្តុតាងច្បាស់លាស់ពីបញ្ហានេះនៅឡើយដែរ ៕

អត្ថបទ៖ មករា

ប្រភព៖ The Strait Time  និង ថ្មីៗ (www.thmeythmey.com)

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត