កុំភ្លេច! U18កម្ពុជា ប៉ះក្រុមខ្លាំងថៃម៉ោង ៣៖៣០នាទីរសៀលនេះ

នូ មករា September 8, 2017


ភ្នំពេញ៖ ក្រុមបាល់ទាត់យុវជនក្រោមអាយុ ១៨ឆ្នាំជម្រើសជាតិកម្ពុជា នឹងត្រូវការងារកាន់តែធ្ងន់ដោយត្រូវជួបក្រុមយុវជន U18ថៃ ដែលកំពុងឈរលំដាប់កំពូលតារាងពូលA នៃព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់យុវជនប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF U18 Championship 2017 នៅកីឡដ្ឋាន Thuwunna ប្រទេសមីយ៉ាន់ម៉ា ។
សូមបញ្ជាក់ថា នេះគឺជាការប្រកួតទី៣ របស់ក្រុម U18កម្ពុជា និងថៃ ។ ប៉ុន្ដែសម្រាប់ ២ប្រកួតដំបូងរបស់ក្រុមគោព្រៃជំទង់កម្ពុជា គឺរកបានត្រឹម ១ពិន្ទុប៉ុណ្ណោះ ក្រោយចាញ់ក្រុម U18សិង្ហបុរី ៥-៣ និងស្មើក្រុម U18ទីម័រខាងកើត ១-១ ។ ចំណែក ២ប្រកួតដំបូងរបស់ក្រុមខ្លាំងថៃវិញ គឺរកបាន ៦ពិន្ទុពេញ បន្ទាប់ពីយកឈ្នះក្រុម U18ទីម័រខាងកើត ៣-០ និងយកឈ្នះយុវជនឡាវ ២-១ ។
តាមរយៈលទ្ធផលជាក់ស្ដែងពេលនេះ គឺជាសម្ពាធមួយសម្រាប់ក្រុមគោព្រៃជំទង់កម្ពុជា ដែលកំពុងឈរលេខ៤ ក្នុងពូលA និងមាន ១ពិន្ទុ ខណៈក្រុមថៃ និងម៉ាឡេស៊ី កំពុងឈរលំដាប់កំពូលតារាងមាន ៦ពិន្ទុស្មើគ្នា ។ ដូច្នេះចំពោះការប្រកួតនៅសល់ក្នុងដៃ ៣ប្រកួតចុងក្រោយ ក្រុម U18កម្ពុជា ដាច់ខាតត្រូវការឈ្នះគ្រប់ការប្រកួត ដើម្បីស្វែងរកឱកាសឡើងវគ្គបន្ដ តែបើសិនកម្ពុជា បន្ដចាញ់តែមួយប្រកួតទៀតនោះ គឺពួកគេនឹងអសឱកាសឡើងវគ្គបន្ដហើយ ៕
អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត