ដឹងអត់! លោក Leonardo ធ្លាប់បានស្នើអ្វីខ្លះទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនានា?

នូ មករា September 7, 2017


ភ្នំពេញ៖ លោក Leonardo Vitorino គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ធ្លាប់បានស្នើយ៉ាងទទូចចំពោះសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនានា ជុំវិញការចុះផ្សាយពាក់ព័ន្ធនឹងក្រុមជម្រើសជាតិកម្ពុជា បើអាចសុំចៀសវាងការបញ្ចេញនូវព័ត៌មានអវិជ្ជមានទាំងឡាយ ។
ការស្នើបែបនេះ បានធ្វើឡើងអំឡុងពេលក្រុមជម្រើសជាតិ និងក្រុម U22កម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ និងវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 កាលពីពេលថ្មីៗ កន្លងទៅ ។ គ្រូបង្វឹកសញ្ជាតិប្រេស៊ីលលោក Leonardo បានលើកឡើងថា៖ «ខ្ញុំមានចំណុចមួយ ដោយសង្កត់ធ្ងន់លើសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនានា គឺសុំកុំបញ្ចេញនូវព័ត៌មានអវិជ្ជមាន ឬយ៉ាងណា…ដល់មនុស្សមួយចំនួន ដែលគាត់តែងតែយកឱកាសនោះ ដើម្បីទាញយកផលប្រយោជន៍ ពីព័ត៌មានដែលអវិជ្ជមានជាមួយបាល់ទាត់ ។ ពេលខ្លះ ដូចជាប្រកួតមិត្តភាព ឬប្រកួតផ្លូវការមិនទាន់បានល្អ ពួកគេបានរិះគន់ដោយគ្មានសំអាងត្រឹមត្រូវជាដើម» ។
លោកបានបន្ថែមថា៖ «ខ្ញុំសង្ឃឹមថា ពួកយើងនឹងគាំទ្របាល់ទាត់ទាំងអស់គ្នា ដើម្បីធ្វើឲ្យបាល់ទាត់កាន់តែរីកចម្រើន ។ ពិសេសកីឡាករយើងភាគចម្រើនមានអាយុ ១៧ឆ្នាំ ឬ ១៨ឆ្នាំ តែបើយើងរិះគន់ច្រើនទៅលើពួកគាត់ វានឹងធ្វើឲ្យពួកគាត់អាក់ក្នុងការបញ្ចេញនូវសមត្ថភាព ។ អ្វីដែលសំខាន់ កូនក្រុមខ្ញុំពិតជាបានធ្វើការហ្វឹកហាត់ខ្លាំង ដើម្បីប្រទេសជាតិរបស់ខ្លួន ពេលខ្លះការហ្វឹកហាត់ខ្លាំង ធ្វើឲ្យពួកគាត់មិនបានសម្រាកគ្រប់គ្រាន់ទៀតផង» ។
គួរបញ្ជាក់ថា ក្រោយពីមានការទម្លាយបញ្ហាក្នុងចិត្តបែបនេះ បន្ទាប់ពីចាញ់វៀតណាម ២-១ កាលពីយប់ម្សិលម្ងៃ លោក Leo ក៏បានថ្លែងនូវសម្ដីប៉ុន្មានម៉ាត់ ដែលបង្កប់អត្ថន័យហាក់រាថយក្នុងការបន្ដដឹកនាំក្រុមជម្រើសជាតិផងដែរ ពោលគឺលោកបាននិយាយថា៖ «បើអ្នកគាំទ្របាល់ទាត់កម្ពុជា មិនមានការអត់ធ្មត់ទេនោះ ការងាររបស់ខ្ញុំ គឺអាស្រ័យលើប្រធានសហព័ន្ធ ជាអ្នកសម្រេច តែចំពោះការងារខ្ញុំ គឺខ្ញុំត្រូវការធ្វើការងារដ៏វែងឆ្ងាយដើម្បអភិវឌ្ឍបាល់ទាត់ និងពង្រឹងមូលដ្ឋានគ្រឹះឲ្យបានកាន់តែខ្លាំងបន្ថែមទៀត ដើម្បីទទួលបាននូវលទ្ធផលល្អ» ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត