លីគកំពូលកម្ពុជា បន្ដការប្រកួតជើង២ ចុងសប្ដាហ៍នេះ

នូ មករា September 7, 2017


ភ្នំពេញ៖ បន្ទាប់ពីបេសកកម្មរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងក្រុម U-22កម្ពុជាត្រូវបានបញ្ចប់ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា ក៏នឹងចាប់ផ្ដើមយុទ្ធនាការបន្ដផងដែរ ដោយនឹងបន្ដការប្រកួតសន្សំពិន្ទុជើងទី២ នាថ្ងៃទី០៩-១០ ខែកញ្ញាចុងសប្ដាហ៍នេះ ហើយមាន ៦គូត្រូវជួបតតាំងគ្នានៅលើទីលានចំនួន ៥ ផ្សេងៗគ្នា ។

ចំពោះកម្មវិធីប្រកួតរួមមាន៖ នៅថ្ងៃទី០៩ ខែកញ្ញាមាន ៣គូ គឺក្រុម Cambodian Tiger បើកទ្វាកីឡដ្ឋានខេត្តសៀមរាបទទួលក្រុមអាស៊ីអឺរ៉ុប, ក្រសួងការពារជាតិ ជួបក្រុមណាហ្គាវើល នៅកីឡដ្ឋានស្ដាតចាស់ និងក្រុមគិរីវង់ បើកទ្វាកីឡដ្ឋានខ្លួនទទួលក្រុមភ្នំពេញក្រោន ។ រីឯថ្ងៃទី១០ ខែកញ្ញា រួមមានក្រុមស៊ីម៉ាក់ ជួបប៉ូលីស នៅកីឡដ្ឋានស្ដាតចាស់, វេស្ទើន បើកទ្វាកីឡដ្ឋានខេត្តទទួលក្រុមបឹងកេត និងក្រុមព្រះខ័នរាជស្វាយរៀង ជួបអគ្គិសនីកម្ពុជាលើទឹកដីខ្លួន ។

សូមបញ្ជាក់ថា ឆ្លងកាត់ប្រកួតសន្សំពិន្ទុ ១៤សប្ដាហ៍កន្លងទៅ ក្រុមព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាងពិន្ទុបណ្ដោះអាសន្ន ដោយមាន ៣១ពិន្ទុក្នុងដៃ ជាមួយលទ្ធផល ១៤ប្រកួតឈ្នះ៩ ស្មើ៤ និងចាញ់១ ហើយដេញតាមពីក្រោយដោយក្រុមក្រសួងការពារជាតិមាន ២៧ពិន្ទុ ជាមួយលទ្ធផល ១៤ប្រកួតឈ្នះ៨ ស្មើ៣ និងចាញ់ ៣ ។ រីឯភ្នំពេញក្រោនឈរលេខ៣ មាន ២៧ពិន្ទុដូចគ្នា ជាមួយលទ្ធផល ១៤ប្រកួតឈ្នះ៨ ស្មើ៣ និងចាញ់ ៣ ខណៈក្រុមណាហ្គាវើលឈរលេខ៤ មាន ២៦ពិន្ទុ ជាមួយលទ្ទផល ១៤ប្រកួតឈ្នះ៧ ស្មើ ៥ និងចាញ់ ២ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត