AFF U-18៖ កម្ពុជា ស្មើទីម័រខាងកើត ១-១ មុននេះបន្ដិចនៅមីយ៉ាន់ម៉ា

នូ មករា September 6, 2017


ភ្នំពេញ៖ ជំនួបរវាងក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ ១៨ឆ្នាំកម្ពុជា និងក្រុមយុវជន U-18ទីម័រខាងកើត បានបញ្ចប់ហើយដោយក្រុមទាំងពីរបានបញ្ចប់ការប្រកួតពេញម៉ោងជាមួយនឹងលទ្ធផលបច្ចេកទេសស្មើគ្នា ១-១ នាប្រកួតទី២ ក្នុងពូលA នៃពានរង្វាន់បាល់ទាត់ជើងឯកយុវជនអាស៊ីអាគ្នេយ៍ AFF U-18 Championship 2017 នៅកីឡដ្ឋាន Thuwunna ប្រទេសមីយ៉ាន់ម៉ា។

ក្នុងការប្រកួតនេះនៅវគ្គទី១ ក្រុមយុវជន U-18កម្ពុជា បានទម្លាយសំណាញ់ទីក្រុមយុវជនទីម័រខាងកើត ១-០ ដែលធ្វើសម្រេចដោយកីឡាករ ឈឿង វិស៊ីនុ ហើយក្រុមគោព្រៃជំទង់កម្ពុជា ក៏បានបន្ដបង្កើតឱកាសស៊ុតជាច្រើនលើកបន្ថែមទៀតផងដែរប៉ុន្ដែធ្វើមិនបានស្រេច ។

បន្ទាប់មកកីឡាករក្រុម U-18ទីម័រខាងកើត បានវាយបកតាមស្មើ ១-១ វិញ នៅវគ្គទី២ ដែលធ្វើឲ្យក្រុមទាំងពីរចែកគ្នាត្រឹម ១ពិន្ទុម្នាក់ប៉ុណ្ណោះ ដើម្បីទទួលបាន ១ពិន្ទុដំបូងរៀងៗខ្លួន នៅក្នុងពូលA ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត