លោក Leonardo៖ បើអ្នកគាំទ្រមិនអត់ធ្មត់ ការងារខ្ញុំ គឺអាស្រ័យលើប្រធានសហព័ន្ធ

នូ មករា September 6, 2017


ភ្នំពេញ៖ លោក Leonardo Vitorino គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ហាក់រាថយក្នុងការសម្រេចមហិច្ឆិតារបស់ខ្លួន ដើម្បីអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជាឆ្ពោះទៅរកភាពខ្លាំង បន្ទាប់ពីរងនូវការបរាជ័យជាបន្ដបន្ទាប់ ខណៈមានអ្នកគាំទ្រខ្លះបានរិះគន់លោកយ៉ាងដំណំ ។
ដោយហេតុនេះ គ្រូបង្វឹកសញ្ជាតិប្រេស៊ីល បានព្រលយសម្ដីមួយឃ្លាបង្កប់ដោយអត្ថន័យឲ្យអ្នកគាំទ្របានដឹង និងស្ដែងឲ្យឃើញពីការត្រៀមខ្លួនជានិច្ចដើម្បីបន្ដ ឬមិនបន្ដដឹកនាំក្រុមក្រុមគោព្រៃកម្ពុជានាពេលអនាគតខាងមុខ ។ លោក Leonardo បាននិយាយថា៖ «យើងត្រូវការពេលវេលាដើម្បីទទួលបាននូវលទ្ធផលល្អ  ប៉ុន្ដែបើប្រជាជន ឬអ្នកគាំទ្របាល់ទាត់កម្ពុជា មិនមានការអត់ធ្មត់ទេនោះ ការងាររបស់ខ្ញុំ គឺអាស្រ័យលើប្រធានសហព័ន្ធ (ឯកឧត្តម សៅ សុខា) ជាអ្នកសម្រេច តែចំពោះការងាររបស់ខ្ញុំ គឺខ្ញុំត្រូវការធ្វើការងារដ៏វែងឆ្ងាយដើម្បអភិវឌ្ឍបាល់ទាត់ និងពង្រឹងមូលដ្ឋានគ្រឹះឲ្យបានកាន់តែខ្លាំងបន្ថែមទៀតដើម្បីទទួលបាននូវលទ្ធផលល្អ» ។
ការថ្លែងបែបនេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានក្រោយកម្ពុជា ចាញ់វៀតណាម ២-១ នៅវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 កាលពីយប់មិញ ។ យ៉ាងណាមិញលោកនៅតែបញ្ជាក់ពីគោលជំហររបស់ខ្លួនថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវការពេលវេលច្រើនណាស់ដើម្បីអភិវឌ្ឍបន្ថែម ។
ដូច្នេះលោកក៏បានទទូចឲ្យអ្នកគាំទ្រ បន្ដគាំទ្រក្រុមជម្រើសជាតិខ្លួន និងអត់ធ្មត់ ចំពោះការវិវត្តរបស់ក្រុមជម្រើសជាតិកម្ពុជា ដែលកំពុងមានការរីកចម្រើនបន្ដិចម្ដងៗ ដើម្បីសម្រួចទិសដៅឆ្ពោះទៅរកការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះនាពេលខាងមុខ ៕
អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត