AFF U-18៖ កម្ពុជា បន្ដជួបយុវជនទីម័រខាងកើតនារសៀលនេះ

នូ មករា September 6, 2017


ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ ១៨ឆ្នាំកម្ពុជា នឹងបន្ដជួបក្រុមយុវជន U-18ទីម័រខាងកើត នាវេលាម៉ោង ៣រសៀលថ្ងៃនេះ នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ AFF U18 Championship 2017 ពូលA ខណៈការប្រកួតនឹងធ្វើឡើងនៅកីឡដ្ឋាន Thuwunna ប្រទេសមីយ៉ាន់ម៉ា ។

នេះគឺជាការប្រកួតទី២ របស់ក្រុមជម្រើសជាតិ U-18កម្ពុជា និងទីម័រខាងកើត ខណៈប្រកួតទី១ ចាញ់ក្រុមជម្រើសជាតិ U-18សិង្ហបុរី ដោយលទ្ធផល ៥-៣ កាលពីថ្ងៃទី០៤ ខែកញ្ញាកន្លងទៅ ។ ចំណែកប្រកួតដំបូងរបស់ក្រុម U-18ទីម័រខាងកើតវិញ គឺចាញ់ក្រុមខ្លាំងថៃ ៣-០ ដូច្នេះក្រុមទាំងពីរ សុទ្ធតែមិនទាន់មានពិន្ទុរាប់ដូចគ្នា ។

គួរបញ្ជាក់ថា យុទ្ធនាការខាងលើ ក្រុមយុវជន U-18កម្ពុជា គឺស្ថិតក្នុងពូលA ជាមួយក្រុមយុវជនថៃ, ម៉ាឡេស៊ី, សិង្ហបុរី, ឡាវ និងទីម័រខាងកើត ។ ជាបណ្ដោះអាសន្នក្រុមខ្លាំងចំនួន ៣ រួមមានថៃ ម៉ាឡេស៊ី និងសិង្ហបុរី សុទ្ធតែកាន់ ៣ពិន្ទុក្នុងដៃ ខណៈ ៣ក្រុមទៀត មិនទាន់មានពិន្ទុរាប់នោះទេ ។ ដូច្នេះក្រុមគោព្រៃជំទង់កម្ពុជា ដាច់ខាតត្រូវការឈ្នះការប្រកួតថ្ងៃនេះដើម្បីបន្ដក្ដីសង្ឃឹមឡើងវគ្គបន្ដ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត