AFC Cup៖ គោព្រៃកម្ពុជា ស្វាគមន៍វៀតណាម ម៉ោង ៦៖៣០នាទីល្ងាចនេះ

នូ មករា September 5, 2017


ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងបើកទ្វាពហុកីឡដ្ឋានជាតិទទួលក្រុមជម្រើសជាតិវៀតណាម នាវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី០៥ ខែកញ្ញានេះហើយនៅក្នុងជំនួបវគ្គជម្រុះពូល C នៃពានរង្វាន់បាល់ទាត់ជើងឯកអាស៊ី AFC Asian Cup 2019 គ្រាដែលការប្រកួតនេះ ក៏នឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ឈានមុខក្នុងស្រុក BTV-News ផងដែរ ។
 សូមរំឮកថា ជំនួបចុងក្រោយរវាងក្រុមគោព្រៃកម្ពុជា និងវៀតណាម បានកើតឡើងកាលពីឆ្នាំ២០១៦ ក្នុងវគ្គជម្រុះពូល B នៃពានរង្វាន់ AFF Suzuki Cup 2016 ដែលធ្វើឡើងនៅមីយ៉ាន់ម៉ា ខណៈលទ្ធផលពេលនេះ ក្រុមប្រទេសជិតខាងមួយនេះ បានយកឈ្នះកម្ពុជា ដោយលទ្ធផល ២-១ ។
ប៉ុន្ដែការប្រកួតនោះកម្ពុជា គឺដឹកនាំដោយលោក Lee Tae Hoon ខណៈការត្រៀមជួបគ្នាល្ងាចនេះ កម្ពុជាដឹកនាំដោយលោក Leonardo ។ ដូច្នេះចាំមើលតើគ្រូបង្វឹកថ្មីជនជាតិប្រេស៊ីលរូបនេះ អាចដឹកនាំក្រុមគោព្រៃកម្ពុជាសងសឹកបានទេ?
 
គួរបញ្ជាក់ដែរថា ការប្រកួតល្ងាចនេះ គឺជាជំនួបសំខាន់ និងតានតឹងបំផុត ដោយក្រុមទាំងពីរសុទ្ធតែត្រូវការឈ្នះរៀងៗខ្លួន ដើម្បីប្រជែងកៅអីក្នុងតំបន់ឈានទៅវគ្គបន្ដ នៃពានរង្វាន់ AFC Asian Cup 2019 ។ ប៉ុន្ដែបច្ចុប្បន្នក្រុមម្ចាស់ផ្ទះកម្ពុជា កំពុងឈរលេខ២ ក្នុងពូល C និងមាន ៣ពិន្ទុ ក្រោយឆ្លងកាត់ ២ប្រកួតឈ្នះ១ និងចាញ់១(ឈ្នះអាហ្វហ្គានីស្ថាន ១-០ និងចាញ់ហ្សកដានី ៧-០) ។ រីឯវៀតណាមកាន់ ២ពិន្ទុក្នុងដៃ ឈរលេខ៣ ជាមួយលទ្ធផល ២ប្រកួតដូចគ្នាស្មើទាំង ២ប្រកួត គឺស្មើហ្សកដានី ០-០ និងស្មើអាហ្វហ្គានីស្ថាន ១-១ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត