ក្រុម U-18កម្ពុជា នឹងបានប្រាក់រង្វាន់ ១២៤លានរៀលបើសិនឡើងវគ្គ ១/២ផ្ដាច់ព្រ័ត្រ

នូ មករា September 5, 2017


ភ្នំពេញ៖ ស្របពេលក្រុមបាល់ទាត់ជម្រើសជាតិក្រោមអាយុ ១៨ឆ្នាំកម្ពុជា បរាជ័យក្នុងប្រកួតដំបូងនៃពានរង្វាន់ AFF U-18 Championship 2017 នៅមីយ៉ាន់ម៉ាក្រោមថ្វីជើងក្រុមយុវជនសិង្ហបុរីកាលពីយប់មិញ ប៉ុន្ដែមានក្រុមហ៊ុនឯកជនមួយបានប្រកាសឧបត្ថម្ភប្រាក់រង្វាន់លើកទឹកចិត្តដ៏ច្រើនដល់ក្រុមយុវជន U-18 កម្ពុជា ប្រសិនបើពួកគេឈានទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់យុវជនប្រចាំតំបន់អាស៊ីអាគ្នេយ៍នេះ ។

យោងតាម Page ផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា ក្រុមហ៊ុនដែលត្រៀមចាយលុយខ្ទង់ ៣ម៉ឺនដុល្លារអាមេរិក សម្រាប់លើកទឹកចិត្តក្រុមគោព្រៃជំទង់កម្ពុជានេះ គឺក្រុមហ៊ុន CLEAR ។ ប៉ុន្ដែយ៉ាងណាក្រុមយុវជនកម្ពុជាបានរបូតអស់ ៣ពិន្ទុទៅហើយ នៅឡើយតែ ៣ប្រកួតបន្ទាប់ ដែលត្រូវការឈ្នះជាចាំបាច់ ដើម្បីឈានទៅវគ្គបន្ដ និងទទួលបាននូវប្រាក់រង្វាន់ដ៏ច្រើនខាងលើ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត