AFF U-18៖ កម្ពុជា របូត ៣ពិន្ទុក្រោយចាញ់សិង្ហបុរី ៥-៣ ទាំងតានតឹង

នូ មករា September 4, 2017


ភ្នំពេញ៖ ក្រុមបាល់ទាត់យុវជនក្រោមអាយុ ១៨ឆ្នាំជម្រើសជាតិកម្ពុជា បានរបូត ៣ពិន្ទុទៅហើយ ក្រោយប្រកួតចាញ់ក្រុមយុវជន U-18សិង្ហបុរី ដោយលទ្ធផល ៥-៣ នាជំនួបបើកឆាកពូលA ក្នុងព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់យុវជនអាស៊ីអាគ្នេយ៍ 2017 AFF U-18 Youth Championship ដែលធ្វើឡើងនៅប្រទេសមីយ៉ាន់ម៉ា ។
ការប្រកួតនេះ បានបញ្ចប់ដោយភាពតានតឹងបំផុត បើទោះបីក្រុមគោព្រៃជំទង់កម្ពុជាបរាជ័យក្ដី ប៉ុន្ដែក្រុមដឹកនាំដោយគ្រូបង្វឹកជនជាតិជប៉ុនលោក Inoue Kazunori នេះ បានទម្លាយសំណាញ់ទីក្រុមយុវជនសិង្ហបុរីបានមុន ដោយប្រើរយៈពេលត្រឹម ៣នាទីប៉ុណ្ណោះ ។ ប៉ុន្ដែមិនយូរប៉ុន្មានសិង្ហបុរី ក៏រកបាន ២គ្រាប់វិញ មុននឹងក្រុម U-18កម្ពុជាវាយបកនាំមុខជាថ្មីចំនួន ៣-២ ។ តែមុនចប់វគ្គទី១ ក្រុមសិង្ហបុរី បានបន្ថែម ២គ្រាប់ទៀត ដែលធ្វើឲ្យពួកគេ នាំមុខកម្ពុជាវិញ ៤-៣ ។
លុះឈានចូលដល់វគ្គទី២ ក្រុមទាំងពីរ នៅតែបន្ដសម្រុកគ្នាទៅវិញទៅមក ប៉ុន្ដែក្រុមគោព្រៃជំទង់កម្ពុជា មិនអាចស្វែងរកគ្រាប់បន្ថែមបានឡើយ ។ ចំណែកក្រុម U-18សិង្ហបុរី បានទម្លាយសំណាញ់ទីកម្ពុជា ១គ្រាប់ទៀត ដើម្បីយកឈ្នះក្រុម U-18 កម្ពុជា ៥-៣ និងទទួលបាន ៣ពិន្ទុដំបូង ស្មើគ្នាជាមួយក្រុម U-18ថៃ និងម៉ាឡេស៊ីផងដែរ បន្ទាប់ពីក្រុមថៃ យកឈ្នះយុវជនទីម័រខាងកើត ៣-០ និងក្រុម U-18ម៉ាឡេស៊ី យកឈ្នះក្រុមឡាវ ៤-១ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧នេះ ៕
អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត