លោក Leonardo៖ Messi លើលោកមានតែមួយ តែកម្ពុជាមាន ចាន់ វឌ្ឍនាកា

នូ មករា September 4, 2017


 ភ្នំពេញ៖ «ទីនេះគ្មាន Messi ទេ ។ Messi មានតែមួយលើលោក គឺ Messi លេងនៅ World Cup បានច្រើនដង ច្រើនប្រកួត លេងនៅ Champion League ក៏ច្រើនដែរ ។ អ្វីដែលយើងមាននៅទីនេះ គឺមានតែ ចាន់ វឌ្ឍនាកា ទេ ដែលជាកីឡាករមានគុណភាព និងមានបច្ចេកទេសល្អនៅក្នុងប្រទេសកម្ពុជា គឺ វឌ្ឍនាកា មិនមែន Messi ទេ» ។
  
នេះជាសម្ដីលោក Leonardo ឆ្លើយទៅកាន់អ្នកសារព័ត៌មានវៀតណាម បន្ទាប់ពីអ្នកសារព័ត៌មាននោះ ឲ្យគ្រូបង្វឹកប្រេស៊ីលរូបនេះ ធ្វើការប្រៀបធៀបពី Messiកម្ពុជា និង Messi វៀតណាម ។ គួរបញ្ជាក់ថា នៅរសៀលថ្ងៃទី០៤ ខែកញ្ញានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានធ្វើសន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតជម្រុះពានរង្វាន់ AFC Asian Cup 2019 រវាងក្រុមជម្រើសជាតិកម្ពុជា និងវៀតណាម នាថ្ងៃស្អែក ។
លោក Leonardo Vitorino គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា បានលើកឡើងថា កូនក្រុមខ្លួនបានត្រៀមលក្ខណៈសម្បត្តិ ដើម្បីទទួលការប្រកួតដ៏សំខាន់ស្អែកនេះរួចហើយ ហើយលោកក៏បានបន្ដរំឮកសាររបស់ខ្លួន ទៅកូនក្រុមដូចសព្វដងផងដែរ គឺ «ការមានសង្ឃឹម ដើម្បីសម្រេចនូវក្ដីសង្ឃឹមអ្វីមួយ» ដែលជាជំរុញកូនក្រុមឲ្យខិតខំបន្ថែមទៀត ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត