សម្ពោធកីឡដ្ឋានថ្មី! ម្ចាស់ផ្ទះអាសុីអឺរ៉ុប ចាញ់ភ្នំពេញក្រោន ២-១

នូ មករា September 4, 2017


ភ្នំពេញ៖ បន្ទាប់ពីកសាងកីឡដ្ឋានផ្ទាល់ខ្លួនរួចរាល់មួយភាគធំ ក្រុមបាល់ទាត់អាស៊ីអឺរ៉ុប បានណាត់ក្រុមខ្លាំងភ្នំពេញក្រោន ធ្វើការប្រកួតមិត្តភាពកម្ដៅសាច់ដុំលើកដំបូងលើទីលានថ្មីរបស់ខ្លួន ខណៈលទ្ធផលជ័យជម្នះបានទៅក្រុមភ្ញៀវភ្នំពេញក្រោន ដោយបានយកឈ្នះលើក្រុមម្ចាស់ផ្ទះ ក្នុងលទ្ធផល ២-១ កាលពីចុងសប្ដាហ៍កន្លងទៅ ។
នេះគឺជាលើកដំបូងហើយ ដែលក្រុមបាល់ទាត់អាស៊ីអឺរ៉ុប បានបើកទ្វាកីឡដ្ឋានថ្មីរបស់ខ្លួនទទួលការប្រកួតបន្ទាប់ពីកីឡដ្ឋានមួយនេះ បានបើកការដ្ឋានសាងសង់ជិត ១ឆ្នាំកន្លងទៅ ដែលមានទីតាំងនៅឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្ដាល ។ កីឡដ្ឋានមួយនេះ នឹងក្លាយជាទឹកដីរបស់អាស៊ីអឺរ៉ុប ដើម្បីទទួលភ្ញៀវក្នុងការប្រកួតលីគកំពូលកម្ពុជា និងពានផ្សេងៗ នាពេលដ៏ខ្លីខាងមុខ គ្រាដែលអាស៊ីអឺរ៉ុប គ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការនាដើមឆ្នាំក្រោយ ។
យ៉ាងណាមិញការប្រកួតមិត្តភាពរវាងក្រុមខ្លាំងភ្នំពេញក្រោន និងក្រុមអាស៊ីអឺរ៉ុបខាងលើ ក៏ជាការប្រកួតកម្ដៅសាច់ដុំ ដើម្បីត្រៀមបន្ដយុទ្ធនាការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៧ ដែលនឹងបន្ដការប្រកួតសន្សំពិន្ទុជើងទី២ សប្ដាហ៍ទី១៥ នាចុងសប្ដាហ៍នេះផងដែរ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត