AFF U-18៖ កម្ពុជាបន្ដដំណើរដល់មីយ៉ាន់ម៉ា ត្រៀមប្រកួតបើកឆាកពូលA ប៉ះសិង្ហបុរីស្អែកនេះ

នូ មករា September 3, 2017


ភ្នំពេញ៖ ក្រុមជម្រើសជាតិយុវជនក្រោមអាយុ ១៨ឆ្នាំកម្ពុជា បានធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ាហើយ ដើម្បីចូលរួមប្រកួតពានរង្វាន់យុវជនប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF U-18 Championship 2017 បន្ទាប់ពីបានបោះជំរុំហ្វឹកអស់រយៈពេល ១សប្ដាហ៍កន្លងទៅ នៅប្រទេសថៃ ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិជប៉ុនលោក Inoue Kazunori ។

 ក្រុមគោព្រៃជំទង់កម្ពុជា បានធ្វើដំណើរទៅមីយ៉ាន់ម៉ាកាលពីម្សិលមិញ ខណៈកាលប្រកួតបើកឆាកពានរង្វាន់យុវជនប្រចាំតំបន់ខាងលើ នឹងធ្វើឡើងនៅថ្ងៃទី០៤ ខែកញ្ញាស្អែកនេះ ខណៈក្រុម U-18កម្ពុជា ត្រូវប្រកួតដំបូងក្នុងពូលA ដោយជួបក្រុមជម្រើសជាតិ U-18សិង្ហបុរី នៅកីឡដ្ឋាន Thuwunna Stadium ។ បន្ទាប់មកទើបក្រុមយុវជនកម្ពុជា បន្ដជួបក្រុមខ្លាំងថៃ, ម៉ាឡេស៊ី, ឡាវ និងទីម័រខាងកើត នៅថ្ងៃបន្ដបន្ទាប់ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត