ជើងឯកបាល់ទាត់ក្នុងសាលថ្នាក់ជាតិ ចាប់ពូលដំណាក់កាលទី២ រួចរាល់ហើយ

នូ មករា August 31, 2017


ភ្នំពេញ៖ បន្ទាប់ពីបានរកឃើញ ១០ក្រុមឡើងទៅដំណាក់កាលទី២ នៃការប្រកួតបាល់ទាត់ក្នុងសាល (Futsal) ជើងឯកថា្នក់ជាតិឆ្នាំ២០១៧រួចមក គណៈកម្មការក៏បានរៀបចំពិធីចាប់ឆ្នោតបែងចែកពូលប្រកួតរួចរាល់ហើយដែរ ខណៈការប្រកួតនឹងចាប់ផ្ដើមនៅថ្ងៃទី០២-០៣ ខែកញ្ញា ឆ្នាំ២០១៧នេះ ។

សម្រាប់ការចាប់ពូលប្រកួតដំណាក់កាលទី២ គឺបែងចែកជា ២ពូល ហើយមាន ៥ក្រុមក្នុងមួយពូល ដោយពូលA រួមមានក្រុម Panda FC, អាណាចក្របៃតង, BA United, FAN Sport និងក្រុមឆន្ទៈកីឡា ។ ចំណែកពូលB រួមមានកក្រុម ស.ស.យ.ក កំចាយមា, Down Town Sport, Home Sport, យុវជន ៧មករា និងក្រុមឱម៉ាល់ ។

ខាងក្រោមនេះ គឺជាកម្មវិធីប្រកួតដំណាក់កាលទី២ នៃពានបាល់ទាត់ក្នុងសាលជើងឯកជាតិ ឆ្នាំ២០១៧នេះ៖

អត្ថបទ៖ បុត្រា

មតិយោបល់