សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដាក់បម្រាមមិនឲ្យអាជ្ញាកណ្ដាលដើរកាត់ក្ដីដោយគ្មានការអនុញ្ញាត

នូ មករា August 30, 2017


ភ្នំពេញ៖ ខណៈសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) កំពុងខិតខំបង្កើតធនធានមន្ដ្រីអាជ្ញាកណ្ដាលគ្រប់កម្រិត សហព័ន្ធក៏បានចេញសេចក្ដីជូនដំណឹងមួយ ដើម្បីបង្ហាញពីគោលជំហរអភិវឌ្ឍន៍ ស្របតាមផែនការយុទ្ធសាស្ដ្ររយៈពេលវែងរបស់ខ្លួន ។ ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍ក្នុងសេចក្ដីជូនដំណឹង ចុះហត្ថលេខាដោយលោក ម៉ៃ តុលា អគ្គលេខាធិការសហព័ន្ធស្ដីទីនោះ គឺសហព័ន្ធបានហាមប្រាមលើអាជ្ញាកណ្ដាលនានាដែលជាសមាជិក និងត្រូវបានទទួលស្គាល់ដោយសហព័ន្ធដោយមិនអនុញ្ញាត្តឲ្យអាជ្ញាកណ្តាលទាំងនោះបំពេញភារកិច្ចជាសមាជិកដឹកនាំការប្រកួតនានា ដែលមិនរៀបចំដោយសហព័ន្ធ ឬគ្មានការអនុញ្ញាត និងចាត់តាំងពីសហព័ន្ធឡើយ ៕

អត្ថបទ៖ អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត