ពេជ្រ សុវណ្ណខេមរិន្ទ ប៉ងចេញទៅលេងនៅក្រៅស្រុក ក្រោយជាប់ជម្រើសជាតិលើកដំបូង

នូ មករា August 30, 2017


ភ្នំពេញ៖ ក្រោយបានក្លាយជាសមាជិកក្រុមជម្រើសជាតិកម្ពុជាលើកដំបូងក្នុងអាជីពបាល់ទាត់របស់ខ្លួន កីឡាករ ពេជ្រ សុវណ្ណខេមរិន្ទ បានបង្ហើបពីមហិច្ឆតាធំមួយដោយខ្សែប្រយុទ្ធមានប្រភពមកពីខេត្តសៀមរាបរូបនេះចង់ទៅលេងក្រៅស្រុកដើម្បីសម្រេចគោលដៅទី២ របស់ខ្លួន ។ ការបង្ហើបពីមហិច្ឆតាដ៏ធំនេះ ធ្វើឡើងស្របពេលកីឡាករ ពេជ្រ សុវណ្ណខេមរិន្ទ ទើបតែត្រូវបានលោក Leonardo Vitorino កោះហៅចូលរួមប្រមូលផ្ដុំហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិលើកដំបូងដើម្បីត្រៀមជួបក្រុមជម្រើសជាតិវៀតណាម ក្នុងវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 នាថ្ងៃទី០៥ ខែកញ្ញាខាងមុខ នៅលើទីលានពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញ ។
  
កីឡាករមកពីក្លឹប Cambodian Tiger នេះបានឲ្យដឹងថា ការជាប់ជម្រើសជាតិខាងលើ គឺជាការសម្រេចក្ដីស្រមៃរបស់ខ្លួនតាំងពីតូច ។ ប៉ុន្ដែទន្ទឹមជាមួយគ្នាខ្លួន ក៏មានបំណងចង់ទៅលេងក្រៅស្រុកដែរ ប៉ុន្ដែគម្រោងនេះមិនទាន់ច្បាស់នោះទេ ដោយគេបានដាក់គោលដៅពង្រឹងសមត្ថភាពឲ្យបានខ្លាំងជាមួយក្លឹបក្នុងស្រុក និងក្រុមជម្រើសជាតិកម្ពុជាជាមុនសិន ។ បន្ទាប់មកបើកមានឱកាសល្អ គេនឹងចាប់អាជីពបាល់ទាត់ក្រៅស្រុកនាពេលអនាគត ។
សូមបញ្ជាក់ថា បច្ចុប្បន្នក្រុមជម្រើសជាតិកម្ពុជា កំពុងធ្វើការប្រមូលផ្ដុំហ្វឹកហាត់លើទីលានពហុកីឡដ្ឋានជាតិ មានកីឡាករ ២៣នាក់ ត្រូវបានលោក Leonardo កោះហៅមកប្រមូលផ្ដុំ ដែលភាគច្រើនជាកីឡាករមានបទពិសោធន៍ ខណៈមានកីឡាករថ្មី ៣រូបទៀត ដែលមានឱកាសបង្ហាញវត្តមានជាមួយក្រុមជម្រើសជាតិលើកដំបូង ក្នុងនោះក្រៅពី ពេជ្រ សុវណ្ណខេមរិន្ទ គឺមាន ជួន ចាន់ចាវ និង អ៊ន ចាន់ប៉ូលីន ប៉ុន្ដែអ្នកទាំងពីរនេះ ក៏ធ្លាប់ជាប់ជម្រើសជាតិយុវជនជារឿយៗផងដែរ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត