ល្ងាចនេះ ក្លឹប ភ្នំពេញក្រោន ប្រកួតមិត្តភាពជាមួយក្លឹប បឹងកេតអង្គរ នៅកីឡដ្ឋាន RSN

នូ មករា November 14, 2015


ក្លឹបភ្នំពេញក្រោន នឹងបើកកីឡដ្ឋាន RSN ដើម្បីប្រកួតមិត្តភាពជាមួយក្លឹប បឹងកេតអង្គរ នៅថ្ងៃ ១៤ វិចិ្ឆកា ល្ងាចនេះវេលាម៉ោង ៦​ល្ងាច។ ការប្រកួតនេះអាចនិយាយបានថាជាការប្រកួតកម្តៅសាច់ដុំរបស់ក្លឹបភ្នំពេញក្រោនសម្រាប់ត្រៀមប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយក្លឹបណាហ្គាវើល នាថ្ងៃទី ២២ ខាងមុខនេះ ស្របពេលដែលក្លឹបបឹងកេតត្រៀមប្រកួតដណ្តើមយកលេខ ៣ ជាមួយក្លឹបខេមបូឌានថៃហ្គ័រផងដែរ។ ដូចនេះលោកអ្នកដែលស្នេហាវិស័យកីឡាបាល់ទាត់អាចចូលរួមទស្សនាក្នុងការប្រកួតនេះបានដោតស៊េរី និងគាំទ្រដល់ក្លឹបទាំងពីរផងដែរ។

12193670_10153148540725264_6991958200755645375_n

 

អត្ថបទ៖​ រិទ្ធី

មតិយោបល់