ជើងឯកបាល់ទាត់ក្នុងសាលថ្នាក់ជាតិ ឈានចូលវគ្គដល់ ១០ក្រុមចុងក្រោយហើយ

នូ មករា August 28, 2017


ភ្នំពេញ៖ ការប្រកួតបាល់ទាត់ក្នុងសាលជើងឯកថ្នាក់ជាតិឆ្នាំ២០១៧ បានរកឃើញក្រុមឡើងទៅវគ្គ ១០ក្រុមចុងក្រោយហើយ បន្ទាប់ពីឆ្លងកាត់ការប្រកួតសន្សំពិន្ទុ និងជម្រុះក្នុងពូលដំណាក់កាលទី១ អស់រយៈពេលជិត ២ខែកន្លងទៅ នៅលើកទី The Blue Sporte Center រួចមក។ ពានថ្នាក់ជាតិនេះ បានចាប់ផ្ដើមប្រកួតជម្រុះពីថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី២៧ ខែសីហានេះ ដោយមាន ៤ពូល ។

ជាលទ្ធផលពូលA ក្រុម Panda FC ឈរលេខ១ និងក្រុម B.A United ឈរលេខ២, ពូលB ក្រុមស.ស.យ.ក កំចាយមាឈរលេខ១ និងក្រុម Fan Sport FT ឈរលេខ២, ពូលC ក្រុម Down Town ឈរលេខ១ និងក្រុមយុវជន ៧មករា ឈរលេខ២ ខណៈពូលD ក្រុមអាណាចក្របៃតង់ ឈរលេខ១ និងក្រុម Home Sport ឈរលេខ២ ។

ប៉ុន្ដែដើម្បីបង្គ្រប់កិច្ចវគ្គ ១០ក្រុមចុងក្រោយ តាមរូបមន្ដកំណត់គណៈកម្មការបានជ្រើសរើសក្រុមលេខ៣ ល្អជាងគេ ២ក្រុមទៀត ក្នុងចំណោម ៤ពូល ដោយពូលA និងពូលB រកបានក្រុមឆន្ទៈកីឡា ខណៈពូលC និងពូលD រកបានក្រុមឱម៉ាល់ ។ បន្ទាប់ពីរកឃើញក្រុមទាំង ១០ក្រុមហើយនោះ គណៈកម្មការនឹងចាប់ឆ្នោតបែងចែកពូលជា ២ពូលបន្ដទៀត ដោយក្នុងមួយពូលមាន ៥ក្រុម ដើម្បីធ្វើការប្រកួតជម្រុះបន្ដ ដោយប្រើប្រព័ន្ធប្រកួតវិលជុំដដែល នៅដំណាក់កាលទី២ ។ ចំពោះកាលបរិច្ឆេទប្រកួតដំណាក់កាលទី២ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី០២ ខែកញ្ញាខាងមុខនេះ ។ នេះបើយោងតាមកម្មវិធីប្រកួត ដែលផ្ដល់ជូនដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត