FFC ប្រកាសលក់សំបុត្រទស្សនាកម្ពុជា ប៉ះវៀតណាម នៃវគ្គជម្រុះពាន AFC Cup 2019

នូ មករា August 25, 2017


ភ្នំពេញ៖ ការប្រកួតបាល់ទាត់វគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមភ្ញៀវវៀតណាម នឹងធ្វើឡើងនៅថ្ងៃទី០៥ ខែកញ្ញាខាងមុខនេះហើយ ខណៈសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ក៏បានប្រកាសលក់សំបុត្រចូលរួមទស្សនាព្រឹត្តិការណ៍អន្ដរជាតិនេះ ដោយសហព័ន្ធនឹងដាក់លក់ផ្លូវការនៅថ្ងៃទី២៦ ខែសីហាស្អែកនេះ នៅពហុកីឡដ្ឋានជាតិក្នុងតម្លៃ ១ម៉ឺនរៀល និង ៥ពាន់រៀល ។
 
គួរបញ្ជាក់ថា នេះគឺជាប្រកួតទី៣ របស់ក្រុមទាំងពីរ ស្របពេលក្រុមគោព្រៃកម្ពុជា កំពុងឈរលេខរៀងទី២ និងមាន ៣ពិន្ទុ ក្រោយឆ្លងកាត់ ២ប្រកួតឈ្នះ១ (ឈ្នះក្រុមភ្ញៀវអាហ្វហ្គានីស្ថាន ១-០) និងចាញ់១ គឺចាញ់ក្រុមម្ចាស់ផ្ទះហ្សកដានី ដោយលទ្ធផល ៧-០ ។ ចំណែកក្រុមវៀតណាម បច្ចុប្បន្នកំពុងកាន់ ២ពិន្ទុក្នុងដៃក្រោយបញ្ចប់ការប្រកួត ២លើកដូចគ្នាស្មើទាំង ២ប្រកួត ក្នុងនោះស្មើម្ចាស់ផ្ទះអាហ្វហ្គានីស្ថាន ១-១ និងស្មើហ្សកដានីក្នុងដី ០-០ ៕

អត្ថបទ៖ បុត្រា
រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់

 

មតិយោបល់