ក្រុមជម្រើសជាតិកម្ពុជាបង្ហាញទម្រង់លេងយ៉ាងល្អយប់មិញ!

លី រិទ្ធី November 4, 2015


ក្រុមជម្រើសជាតិកម្ពុជាបានយកឈ្នះលើក្រុមជម្រើសជាតិប្រ៊ុយណេក្នុងលទ្ធផលរហូតដល់ទៅ ៦-១ ក្នុងការប្រកួតមិត្តភាពអន្តរជាតិនៅពហុកីឡដ្ឋានជាតិអូឡាំពិចកាលពីយប់មិញនេះ។ ក្នុងតង់ទី​ ១ ក្រុមជម្រើសជាតិកម្ពុជាលេងបានយ៉ាងល្អដោយកីឡាករ ប្រាក់ មុន្នីឧត្តម រកបានគ្រាប់បាល់នាំមុខបានសម្រេចនៅនាទីទី ២០។ ១០ នាទីក្រោយមកកីឡាករ វ៉ា សុខថន ដែលទើបតែមកពីប្រទេសបារាំងវិញធ្វើបានសម្រេចមួយគ្រាប់ទៀត និងមុននឹងចប់វគ្គទីមួយ ៥ នាទី កីឡាករ ប្រាក់ មុន្នីឧត្តម ដដែលរកបានមួយគ្រាប់ទៀតជួយឲ្យក្រុមជម្រើសជាតិនាំមុនពេលសម្រាក។ ចូលដល់តង់ទី ២ ក្រុមជម្រើសជាតិកម្ពុជានៅតែបន្តដាក់សម្ពាធ ព្រមទាំងវាយសម្រុកកាន់តែខ្លាំងដែលកីឡាករ ខ្សែប្រយុទ្ធវ័យក្មេង កែវ សុខផេង រកបាន ២ គ្រាប់នៅនាទីទី ៥៤ និង ៦២។ លុះចូលដល់ម៉ោងបន្ថែមកីឡាករ វិសាល របស់ក្លឹបស្វាយរៀង រកបានមួយគ្រាប់ទៀតដែលចប់ការប្រកួតក្រុមជម្រើសជាតិកម្ពុជាយកឈ្នះក្នុងលទ្ធផល ៦-១។

10169186_1674965652740936_3835479604009913272_n

 

អត្ថបទ៖ រិទ្ធី

រូបភាព៖​ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត